កីឡាការិនី ចាន់ សុវណ្ណលីណា ចាត់ទុកការប្រកួត DECATHLON JONIOR SERIES ជាការប្រកួតបង្កើនសមត្ថភាព ត្រៀមចូលរួមប្រជែងមេដាយ ស៊ីហ្គេម នៅវៀតណាម

កីឡាការិនី ចាន់ សុវណ្ណលីណា ដែលជាប់ជាកីឡាការិនីជម្រើសជាតិវាយកូនបាល់ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាប៉ុន្មានថ្ងៃខាងមុខនេះ បានចាត់ទុកព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់ DECATHLON JONIOR SERIES ដែលរៀបចំដោយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា សហការឧបត្ថម្ភ ដោយក្រុមហ៊ុនសម្ភារៈកីឡា DECATHLON ជាការប្រកួតមួយជួយបង្កើនបច្ចេកទេស និងបន្ថែមបទពិសោធន៍ ដើម្បីឈានទៅប្រជែងដណ្តើមបានលទ្ធផលល្អការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសវៀតណាម។

កីឡាការិនីវ័យ១៧ឆ្នាំរូបនេះ អះអាងថា ការប្រកួតប្រជែងតាមរយៈព្រឹត្តិការណ៍ DECATHLON JONIOR SERIESនេះ បានផ្តល់ឱកាសឲ្យនាងបានប្រកួតប្រជែងជាមួយកីឡាការិនីមកពីក្លិបផ្សេងៗ ដើម្បីឲ្យនាងបានអភិវឌ្ឍសមត្ថភាព និងបច្ចេកទេសជាការដុះខាត់មុនចូលរួមការប្រជែងនៅស៊ីហ្គេមប្រទេសវៀតណាម។

កីឡាការិនីមកពីក្លិបកីឡាវាយកូនបាល់ខេត្តសៀមរាបរូបនេះ ក៏បានថ្លែងអំរគុណដល់សហព័ន្ធកីឡាវាយកូនបាល់ និង ក្រុមហ៊ុន DECATHLON ដែលបានបង្កើតព្រឹត្តិការណ៍ប្រកួតជារៀងរាល់ខែ ផ្តល់ឱកាសឲ្យកីឡាករកីឡាការិនីវ័យក្មេងតាមបណ្តាលក្លិបទូទាំងប្រកួតបានប្រកួតប្រជែងគ្នាបញ្ចេញសមត្ថភាព និងបង្កើនបទពិសោធន៍ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលពីគ្រូបង្វឹក ដើម្បីអភិវឌ្ឍខ្លួនក្លាយជាកីឡាករកីឡាការិនីសក្តានុពលសម្រាប់កម្ពុជា នាពេលអនាគត។

លោក ប្រាយ អេនអានីរ៉ូស អ្នកគ្រប់គ្រងកម្មវិធីប្រកួត DECATHLON JONIOR SERIES បានគូបញ្ជាក់ថា ការប្រកួតនេះ សហព័ន្ធរៀបចំការប្រកួតជារៀងរាល់ខែ បន្ទាប់ពីក្រសួងអប់រំយុវជន និងកីឡាអនុញ្ញាតិឲ្យជួបជុំប្រកួតឡើងវិញ ។ អ្នករៀបចំខាងលើ បញ្ជាក់ទៀតថា ព្រឹត្តិការណ៍នេះ ធ្វើការប្រកួតលើ៤ប្រភេទអាយុ គឺ កីឡាករកីឡាការិនី អាយុ១០ឆ្នាំ អាយុ១២ឆ្នាំ អាយុ១៤ឆ្នាំ និងក្រោមអាយុ១៨ឆ្នាំ ។ លោក ថា គោលបំណងផ្តល់ឱកាសដល់កីឡាករកីឡាការិនីវ័យក្មេងប្រកួតប្រជែងគ្នា ដើម្បីបណ្តុះធនធានជំនាន់ក្រោយក្លាយជាកីឡាករកីឡាការិនីសក្កានុពលសម្រាប់កម្ពុជា នាថ្ងៃអនាគត៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner