កម្ពុជាឥណ្ឌូនេស៊ី និងថៃ ប្រកាសរួមគ្នាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលបីឆ្នាំ២០២២ (Video Inside)
កម្ពុជា, ឥណ្ឌូនេស៊ី និងថៃ បានធ្វើសេចក្តីប្រកាសព័ត៌មានរួមគ្នាបញ្ជាក់ការធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ, កិច្ចប្រជុំកំពូលក្រុមG20 និងកិច្ចប្រជុំកំពូលមេដឹក នាំសេដ្ឋកិច្ច APEC ។
យោងតាមសេចក្តីប្រកាសនេះ កិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំ ពាក់ព័ន្ធនឹងត្រូវធ្វើលើទឹកដីកម្ពុជាដែលជាប្រធានអាស៊ាននៅថ្ងៃទី១១និង១៣វិច្ឆិកា, កិច្ចប្រជុំ កំពូលក្រុមG20 នឹងត្រៀមរៀបចំធ្វើលើទឹកដីនៃប្រទេសឥណ្ឌូណេស៊ីថ្ងៃទី១៥និង១៦វិច្ឆិកា និងកិច្ចប្រជុំកំពូលមេដឹក នាំសេដ្ឋកិច្ច APEC នឹងត្រៀមរៀបចំធ្វើលើទឹកដីនៃប្រទេសថៃនៅថ្ងៃ ទី១៨និង១៩វិច្ឆិកា។