៤ខែបង្ក្រាបរថយន្តគ្មានពន្ធបានចំនួន១៧៨គ្រឿង (Video Inside)
ការបង្ក្រាបរថយន្តគ្មានពន្ធក្នុងរយៈពេល៤ខែដើមឆ្នាំនេះ បានចំនួន១៧៨គ្រឿងដែលគិតជា ចំណូលពន្ធមានប្រមាណ៦៥ម៉ឺនដុល្លារ។ អគ្គនាយកគយ និងរដ្ឋាករកម្ពុជាលោក គុណ ញឹម បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី៤ឧសភានេះបញ្ជាក់ថាការបង្ក្រាបរថយន្តគ្មាន ពន្ធនេះ បានធ្វើឱ្យអំពើរត់ពន្ធលើរថយន្តទាំងចង្កូតឆ្វេងនិងចង្កូតស្តាំ មានការធ្លាក់ចុះយ៉ាង គំហុក។
លោកបានបញ្ជាក់ថា ករណីនាំចូលរថយន្តចង្កូតឆ្វេងដែលគ្មានពន្ធ អាចនៅមាន តិចតួច និងវិធានការការបង្រ្កាបរថយន្តគ្មានពន្ធដែលមានស្រាប់ នៅក្នុងប្រទេសនាពេលនេះ បានជះឥទ្ធិពលទៅលើការនាំចូលរថយន្តចង្កូតឆ្វេងគ្មានពន្ធ។
លោកបានថ្លែងថាចំណែកអំ ពើរត់ពន្ធនាំចូលរថយន្តចង្កូតស្តាំវិញ បានធ្លាក់ចុះទាបមែនទែនសឹងតែក្នុងកម្រិតសូន្យ ដោយ សារគ្មានតម្រូវការ, ជិះមិនកើត ហើយបើនាំចូលមកបានដើម្បីជិះ គឺត្រូវតែបង់ពន្ធហើយ កែ ចង្កូតថែមទៀត។ លោកបានថ្លែងបន្តថា វិធានការរបស់រាជរដ្ឋាភិបាលនាពេលនេះ បានធ្វើ ឱ្យទីផ្សាររថយន្តចង្កូតស្តាំស្ទើរតែរលាយអស់ទាំងស្រុង។ លោកបានបញ្ជាក់ថាយោងតាមប្រ សាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តី គេនឹងបំផ្លាញចោលរថយន្តចង្កូតស្តាំថែមទៀតពី ព្រោះជារឿងរ៉ាំរ៉ៃ ។