Rodrygo និង Benzema ធ្វើអោយលោក PEP GUARDIOLA ស្រកទឹកភ្នែកនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League
បាល់ទាត់ ៖ លោក PEP GUARDIOLA បានត្រឹមខកចិត្តជាថ្មីក្នុងអំឡុងពេលប្រាំមួយឆ្នាំក្នុងនាមជាគ្រូបង្វឹក Manchester City មិនអាចដឹកនាំក្រុមលើកពានក្របខ័ណ្ឌ Champions League ។
ក្រុមមេឃខៀវបានបើកការនាំមុខមុន១គ្រាប់ដោយកីឡាករ Riyad Mahrez ខណៈគ្រាប់បាល់បញ្ចូលទី២គ្រាប់សរុបនៅនាទីទី 90 ដោយកីឡាករប្រេស៊ីល Rodrygo របស់ក្លឹប Real Madrid និងការស៊ុតបាល់ប៉េណាល់ទីរបស់ Karim Benzema បានធ្វើអោយ Man City បញ្ចប់ក្តីស្រមៃលើកពាននារដូវកាលនេះ ។
បញ្ចប់ការប្រកួតជើងទី២ ដោយម៉ោងបន្ថែម១៥នាទីពីរដង ក្រុមស្តេចសរ Real Madrid បានយកឈ្នះ មេឃខៀវ Man City ក្នុងលទ្ធផល៣ទល់នឹង១ សរុបទាំងពីរជើង ៦ទល់នឹង៥ ។
Man City បានបាត់បង់ឱកាសក្រោមថ្វៃជើង Liverpool បួនដងក្នុងការប្រកួត FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈពេលនេះពួកគេក៏អស់ឱកាសក្រោមថ្វៃជើង Real ដែលដឹកនាំដោយលោក Carlo Ancelotti នឹងត្រូវជួបក្រុមរបស់លោក Jurgen Klopp នៅទីក្រុងប៉ារីសនាថ្ងៃទី 28 ខែឧសភាខាងមុខនេះ៕
ប្រភព ៖ The Sun
សារ៉ាន ទីងី