សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបឯកអគ្គរាជទូតតែងតាំងថ្មី នៃ សាធារណរដ្ឋក្រូអាស៊ី
ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ ២០២២ បានអនុញ្ញាតឱ្យឯកឧត្តម Ivan Velimir Starčević ឯកអគ្គរាជទូតតែងតាំងថ្មី នៃសាធារណរដ្ឋក្រូអាស៊ី ប្រចាំព្រះ រាជាណាចក្រកម្ពុជា ចូលជួបធ្វើ សវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា ។
ក្នុងឱកាសនោះ ឯកឧត្តម Ivan Velimir Starčević បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចប្រធានព្រឹទ្ធសភា ដែល បានចំណាយពេលដ៏មានតម្លៃ ទទួលជួបឯកឧត្តមនាពេលនេះ។ ឯកឧត្តម បានរំលឹកអំពីជំនួបជាប្រវត្តិសាស្រ្តរវាងអតីតថ្នាក់ដឹកនាំ នៃសាធារណរដ្ឋក្រូអាស៊ី និងព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានរួមចំណែកដ៏សំខាន់ ដើម្បី បង្កើត និងរឹត ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេស ទាំងពីរ តាំងពីទសវត្សទី៥០។
ឯកឧត្តមឯកអគ្គរាជទូត បានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជា មានការផ្លាស់ប្តូរ និងរីកចម្រើន លើគ្រប់វិស័យយ៉ាងឆាប់រហ័ស។ ឯកឧត្តម មានជំនឿជឿជាក់ថា ទំនាក់ទំនង មិត្តភាព និងកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកានតែរីកចម្រើន ថែម ទៀត។តាមរយៈបេកសកកម្មការទូតរបស់ឯកឧត្តម នៅព្រះរាជា ណាចក្រកម្ពុជា ឯកឧត្តមឯកអគ្គរាជទូត ត្រៀមខ្លួនជាស្រេចដើម្បី ខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តក្នុងការពង្រឹងពង្រីក ទំនាក់ ទំនង និងកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។
ក្នុងនាមព្រឹទ្ធសភា និងសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភា បានស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តម Ivan Velimir Starčević ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋក្រូអាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា។
សម្តេចប្រធានព្រឹទ្ធសភាមានជំនឿជាក់ថា ក្នុងអាណត្តិបេសកកម្មការ ទូតរបស់ឯកឧត្តមនៅព្រះរាជា- ណាចក្រកម្ពុជា ឯកឧត្តមនឹងខិតខំ បន្ត លើក កម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រទេស ទាំងពីរ ឱ្យកាន់តែល្អប្រសើរជាងទៀត ដើម្បីជាគុណប្រយោជន៍ សម្រាប់ប្រជាជនកម្ពុជា និងប្រជាជនក្រូអាស៊ី ទាំង ពេលបច្ចុប្បន្ន និងពេលអនាគត។
ក្នុងនាមព្រឹទ្ធសភា សម្តេចប្រធានព្រឹទ្ធសភាបានត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ ជិតស្និទ្ធជាមួយនឹងឯកឧត្តម ឯកអគ្គរាជទូត ដើម្បីរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនាំមកនូវផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជន និងប្រទេសទាំងពីរ។ សម្តេចប្រធានព្រឹទ្ធសភាបានប្រសិទ្ធពរជូនឯកឧត្តមឯកអគ្គរាជទូត មានសុខភាពល្អបរិបូរណ៍ និង ទទួលបានជោគជ័យចំពោះ បេសកកម្មការ ទូតរបស់ឯកឧត្តម ៕