អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់ ៥១៥លាន៣៥ម៉ឺននាក់ ក្នុងនោះស្លាប់ ៦លាន២៦ម៉ឺននាក់ និងជាសះស្បើយ ៤៧០លាននាក់
បរទេស ៖ គិតត្រឹមព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥១៥,៣៥៤,៦៨៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,២៦៩,៥៨៧នាក់ និងជាសះស្បើយឡើងវិញ ៤៧០,០៧៥,៤១៨នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨៣,៣៥៦,៤៩០នាក់ ស្លាប់ចំនួន ១,០២៣,៥១៣នាក់ និងជាសះស្បើយចំនួន ៨០,៨៣៦,៤១៨នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤៣,០៩១,៣៩៣នាក់ ស្លាប់ចំនួន ៥២៣,៩៧៥នាក់ និងជាសះស្បើយ ៤២,៥៤៧,៦៩៩នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៣០,៥០២,៥០១នាក់ ស្លាប់ ៦៦៣,៨១៦នាក់ និងជាសះស្បើយ ២៩,៦០២,៣៧២នាក់ ៕ ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា