ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញដឹកនាំប្រជុំត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពី”គ្រឿងញៀន” AIPACODD-5

ភ្នំពេញ ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា ជាប្រធានក្រុមជាតិអាយប៉ាកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំអាយប៉ាលើកទី៥ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្តីពី”គ្រឿងញៀន” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការរៀបចំ ប្រធាន អនុប្រធាន សមាជិក សមាជិកា នៃអនុគណៈកម្មការនានា គណៈប្រតិភូសភាកម្ពុជា ក្រុមប្រឹក្សាយោបល់ ព្រមទាំងមន្រ្តីនៃលេខាធិការដ្ឋានជាតិអាយប៉ា-កម្ពុជា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានបញ្ជូនមន្រ្តីជាន់ខ្ពស់មកចូលរួមក្នុងកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្តីពី”គ្រឿងញៀន” នៅពេលនេះ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបន្តថា តាងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានអន្តរសភាអាស៊ានលើកទី៤៣ បានសម្រេចកម្មវិធីជាក់លាក់សម្រាប់ការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្តីពី”គ្រឿងញៀន” ដែលនឹងប្រារព្ធធ្វើឡេីងនាថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២២ ខាងមុខ។

អង្គប្រជុំ ក៏បានសម្រេចថា កិច្ចប្រជុំខាងលើ នឹងធ្វើតែមួយថ្ងៃគឺថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ តាមប្រព័ន្ធនិមិ្មត ដែលផ្សាយចេញពីវិមានរដ្ឋសភាកម្ពុជា។ ឯកឧត្តមប្រធានក្រុមជាតិអាយប៉ាកម្ពុជា បានស្នើអោយអនុគណៈកម្មការនានា ពាក់ព័ន្ធនឹងកិច្ចប្រជុំខាងលើ ត្រៀមលក្ខណៈអោយបានគ្រប់ជ្រុងជ្រោយដើម្បីកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្តីពី”គ្រឿងញៀន” មានដំណើការទៅដោយរលូន។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធដែលបានចូលរួមប្រជុំចែករំលែកនូវបទពិសោធល្អៗពាក់ព័ន្ធនឹងការត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្តីពី”គ្រឿងញៀន” ឲ្យមានដំណើរការល្អ។ ឯកឧត្តមសង្ឃឹមថា កិច្ចប្រជុំខាងមុខនោះ សភាកម្ពុជាពិតជាទទួលបានជោគជ័យជាក់ជាមិនខាន ៕ ដោយ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner