លោក ហ្សេលេនស្គី៖ អ៊ុយក្រែនប្រឆាំងនឹងកិច្ចព្រមព្រៀង ណាមួយ ដែលបង្កក ជម្លោះជាមួយរុស្ស៊ី

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាន អះអាងថា ប្រទេសរបស់លោកនឹងមិនយល់ព្រម ចំពោះកិច្ចព្រម ព្រៀងណាមួយ ដែលនឹងនាំឱ្យមាន “ជម្លោះជាប់គាំង”ជាមួយ រុស្ស៊ីនោះទេ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Ukrinform កាលពីថ្ងៃពុធម្សិលមិញ។

លោក ហ្សេលេនស្គី បានបញ្ជាក់ដូច្នេះថា យើងនឹងមិនដោះស្រាយ ជម្លោះដែលបង្កក ឬជាប់គាំងនោះទេ… ខ្ញុំប្រឆាំងនឹងវាដាច់ខាត… យើងប្រាកដជាមិនមានឯកសារបែបនេះទេ។

លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា តួយ៉ាង កិច្ចព្រមព្រៀង ទីក្រុងមីនស្ក៍ ដែលបានបញ្ចប់ដំណាក់កាលយោធាដ៏ខ្លាំង ក្លានៃ ជម្លោះក្នុងតំបន់ដុនបាស់ កាលពីប៉ុន្មានឆ្នាំមុនបានបង្ហាញថា គ្មាន ប្រសិទ្ធភាព។ ជុំវិញបញ្ហានេះដែរ រុស្ស៊ីបានដកខ្លួនចេញ ពី កិច្ចព្រមព្រៀង ទីក្រុងមីនស្ក៍ នៅពេលដែលខ្លួនបើកការវាយ ប្រហារ លើអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ។

សូមរំលឹកផងដែរថា កិច្ចព្រមព្រៀងទីក្រុងមីនស្ក៍ ដែលសម្រេច បាន ក្នុងខែកញ្ញា ឆ្នាំ២០១៤ និងខែកុម្ភៈ ឆ្នាំ២០១៥ បានគូសបញ្ជាក់ ពីជំហានដែលត្រូវការដើម្បីបញ្ចប់ជម្លោះនៅក្នុងតំបន់ដុនបាស់ ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅ ក្នុងខែមេសា ឆ្នាំ២០១៤៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner