លោក ចូ បៃដិន ប្រកាសថា ភ្លើងឆេះព្រៃដែលកំពុងបន្តនៅរដ្ឋ New Mexico “ជាគ្រោះមហន្តរាយដ៏ធំ”

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក្នុងថ្ងៃពុធ ប្រកាសថា ភ្លើងឆេះព្រៃដែលមានរយៈពេលជាច្រើនសប្តាហ៍ នៅក្នុង រដ្ឋ New Mexico ភាគនិរតី “ជាគ្រោះមហន្តរាយដ៏ធំមួយ” ខណៈ កំពុងត្រៀមកញ្ចប់ថវិការាប់លានដុល្លារក្នុងការផ្តល់ជំនួយដល់បុគ្គលដែលរងផលប៉ះពាល់ និងកិច្ចខិតខំប្រឹងប្រែងជួយ សង្គ្រោះក្នុង តំបន់។សេតវិមានបានបញ្ជាក់ដូចនេះ នៅក្នុងសេចក្តីថ្លែងការណ៍ មួយថា គ្រោះមហន្តរាយដ៏ធំមួយបានកើតមាននៅក្នុងរដ្ឋ New Mexico។

ទន្ទឹមគ្នា ជំនួយរបស់សហព័ន្ធអាចរួមបញ្ចូលជំនួយសម្រាប់ លំនៅ ឋាន បណ្តោះអាសន្ន និងការជួសជុលផ្ទះ ប្រាក់កម្ចីដែលមានអត្រា ការប្រាក់ទាប ដើម្បីគ្របដណ្តប់ការខាតបង់ទ្រព្យសម្បត្តិដែល មិនមាន ធានារ៉ាប់រង និងកម្មវិធីផ្សេងទៀតដើម្បីជួយប្រជាជន ក្នុង តំបន់ និងម្ចាស់អាជីវកម្មឱ្យងើបឡើងវិញពីការខូចខាតបង្កដោយ ភ្លើងឆេះព្រៃ។

ជាមួយគ្នានេះ អភិបាលរដ្ឋ New Mexico លោកស្រី មីឆែល លូជែន គ្រីហ្សែម បានស្នើសុំការប្រកាសដាក់រដ្ឋក្នុងគ្រាមានគ្រោះមហន្តរាយ ដល់ប្រធានាធិបតីអាមេរិកនៅក្នុងថ្ងៃអង្គារសប្តាហ៍នេះ។
មជ្ឈ មណ្ឌល ជាតិ អន្តរការីអគ្គីភ័យបានបញ្ជាក់ថា ភ្លើងឆេះព្រៃចំនួន០៧កំពុងឆាបឆេះនៅតាមបណ្តារដ្ឋជាប់ភ្នំ។

ក្នុងចំណោមភ្លើងឆេះព្រៃទាំងអស់ មានភ្លើងឆេះព្រៃដ៏ធំចំនួន០២ ឈ្មោះថា ហ្កាស់ ខេននីយ៉ុន (Calf Canyon) និង ហឺមីតស៍ ភីក (Hermits Peak) បានចាប់ផ្តើមនៅពាក់កណ្តាលខែមេសា ហើយបានបញ្ចូលគ្នាជាងមួយសប្តាហ៍មុននៅភាគខាងជើងនៃរដ្ឋ New Mexico ដែលជាកន្លែងមានខ្យល់បក់ខ្លាំងរយៈ ពេល២៤ ម៉ោងក្នុងរយៈពេល៣០ថ្ងៃចុងក្រោយនេះ។ អាជ្ញាធរបាននិយាយថា ពេលនេះភ្លើងបានឆាបឆេះផ្ទៃដីជាង ៦៤,៧៥០ហិកតា និងសំណង់អគាររាប់រយខ្នង៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner