បេសកជនរុស្ស៊ី៖ កិច្ចសហប្រតិបត្តិការសព្វាវុធរវាងអ៊ីរ៉ង់-រុស្ស៊ីលែងមានរបាំងឧបសគ្គទៀតហើយ

តេហេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Fars News បានរាយការណ៍ថា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសអ៊ីរ៉ង់ លោក ឡេវ៉ាន់ ហ្សាហ្ការីយ៉ាន ក្នុងថ្ងៃពុធបានអះអាងថា ខណៈពេលនេះ មិនមានឧបសគ្គចំពោះ កិច្ចសហប្រតិបត្តិការសព្វាវុធរវាងទីក្រុងតេហេរ៉ង់ និងទីក្រុងម៉ូស្គូ នោះឡើយ។

លោក ហ្សាហ្ការីយ៉ាន បាននិយាយថា បន្ទាប់ពីការដាក់ទណ្ឌកម្ម អាវុធរបស់អង្គការសហប្រជាជាតិលើអ៊ីរ៉ង់ត្រូវបានដកចេញកាលពីខែតុលា ឆ្នាំ២០២០ ពេលនេះមិនមានឧបសគ្គទៀតឡើយ ចំពោះ ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការសព្វាអាវុធរវាងអ៊ីរ៉ង់-រុស្ស៊ី ។លោក បានបន្ថែមថា ទីក្រុងតេហេរ៉ង់បានទិញសព្វាវុធពីទីក្រុងម៉ូស្គូ សម្រាប់ គោលបំណងការពារជាតិតែប៉ុណ្ណោះ។
|
លោកបានកត់សម្គាល់យ៉ាងដូច្នេះថា យើងកំពុងទាក់ទងជាមួយ ប្រជាជនអ៊ីរ៉ង់ ហើយកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងស្របតាមការប្តេជ្ញា ចិត្តអន្តរជាតិរបស់យើង ចំពោះការគ្រប់គ្រងការមិនរីកសាយភាយ និងការនាំចេញសព្វាវុធ។

ពាក់ព័ន្ធនឹងកិច្ចចរចារស្តីពីការស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ នៅទីក្រុងវីយែន ឯកអគ្គរដ្ឋទូតរុស្ស៊ីរូបនេះ បានបញ្ជាក់ថា កិច្ចពិភាក្សាត្រូវបានផ្អាកដោយសារតែប៉ារ៉ាម៉ែត្រ នៃកិច្ចព្រមព្រៀងនាពេលអនាគតមិនទាន់ត្រូវបានព្រមព្រៀងគ្នានៅឡើយ ហើយថា មានបញ្ហាសំខាន់ៗដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ត្រូវតែដោះស្រាយ៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner