ពួក​ឆ្វេង​និយម​បារាំង​ យល់​ព្រម​លើ​កិច្ច​ព្រម​ព្រៀង​​ដ៏​កម្រ​ដើម្បី​ប្រឆាំង​លោក​​ ម៉ាក្រុង​​ លើ​គោលការណ៍​ជាមួយ​ប្លុក​អឺរ៉ុប​

ប៉ារីស៖ ​គណបក្ស​សង្គម​និយម​បារាំង​ និង​គណបក្ស​ឆ្វេង​ជ្រុល​និយម​ La France Insoumise​ (LFI)  ព្រ​ម​ព្រៀង​គ្នា​ជាគោ​លការណ៍​កាល​ពី​ថ្ងៃ​ពុធ​ ដើម្បី​​រួម​គ្នា​ក្នុង​ការ​បោះឆ្នោត​សភា​ខែ​មិថុនា​ ​​ប្រឆាំង​នឹង​ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​សារ​ជា​ថ្មី​លោក​ អេម៉ានុយអែល ​ម៉ាក្រុង ​​នូវ​សំឡេង​ភាគ​ច្រើន​។

ប្រសិន​បើ​មាន​ការ​បញ្ជាក់​ កិច្ច​ព្រម​ព្រៀង​ចម្រុះ​ដែល​អនុម័ត​កាល​ពី​ដើម​សប្តាហ៍​នេះ​ នឹង​ជា​លើក​ដំបូង​ដែល​បក្ស​បារាំង​ឆ្វេង​និយម​រួប​រួម​គ្នា​ក្នុង​រយៈពេ​ល​ ២០ ​ឆ្នាំ​ ប៉ុន្តែ​ក្រោម​ការ​ដឹក​នាំ​របស់​បក្ស​ LFI​ ដែល​ជា​មេ​រិះ​គន់​អឺរ៉ុប​។​

បក្ស​សង្គម​និយម​ និង​ LFI ​​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​១​បន្ទាប់​ពី​កិច្ច​ពិភាក្សា​ដ៏​លំបាក​ជាច្រើ​ន​ថ្ងៃ​ថា​៖​ «​យើង​ចង់​មាន​សមាជិក​សភា​នៅ​ក្នុង​មណ្ឌល​ភាគ​ច្រើន​ ដើម្បី​ការពារ​លោក ​អេម៉ានុយអែល ​ម៉ាក្រុង​ ពី​ការ​បន្ត​គោល​នយោបាយ​អយុត្តិធម៌​ និង​ឃោរឃៅ​របស់​លោក​»។​ ​

កិច្ច​​ព្រម​​ព្រៀង​​នេះ​ធ្វើ​​ឡើង​​ក្រោម​​ការ​​ដឹក​​​នាំ​បក្ស​ LFI ​លោក ​Jean-Luc Melenchon ​​​។ ​លោក​ Melenchon ​បាន​បែក​ចេញ​ពី​បក្ស​សង្គម​និយម​​ក្នុង​ឆ្នាំ​ ២០០៨ ​បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​បន្ថយ​ជំហរ​គាំទ្រ​សហភាព​អឺរ៉ុប​របស់​ខ្លួន​។​ ហើយ​នេះ​គឺ​ជា​ការ​ជាក់​ស្តែង​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​កាល​ពី​ថ្ងៃ​ពុធ​ សម្រាប់​​បក្ស​សង្គម​និយម​ ​ដែល​គាំទ្រ​អឺរ៉ុប​កាល​ពី​មុន​នោះ​ ​យល់​ព្រម​ «​មិន​គោរព​»​ ឬ​យ៉ាង​ហោច​ណាស់​ «​ដក​ខ្លួន​ជា​បណ្តោះ​អាសន្ន​»​ ពី​ច្បាប់​របស់​សហភាព​អឺរ៉ុប​ ចំពោះ​គោល​នយោបាយ​សេដ្ឋកិច្ច ​សង្គម​ និង​ថវិកា​មួយ​ចំនួន​។​

សេចក្តី​ថ្លែងការណ៍​ ​បាន​និយាយ​ថា​ ភាគី​ទាំង​២​ចង់​ឱ្យ​ សហភាព​អឺរ៉ុប​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​លើ​សិទ្ធិ​សង្គម​ និង​ការ​ការពារ​បរិស្ថាន​។​

គោល​នយោបាយ​នៃ​សម្ព័ន្ធ​ភាព​ឆ្វេង​និយម​ថ្មី ​ក៏​រួម​បញ្ចូល​ផង​ដែរ​នូវ​ផែនការ​កាត់​បន្ថយ​អាយុ​ចូល​និវត្តន៍​ពី​ ៦២ ​ទៅ​ ៦០​ ឆ្នាំ ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ និង​ផ្លាក​តម្លៃ​​លើ​ផលិត​ផល​សំខាន់​ៗ​។​ លោក​ ​ម៉ាក្រុង ​ឈ្នះ​ការ​បោះ​ឆ្នោត​​កាល​ពី​ខែ​មុន ​ប៉ុន្តែ​លោក​នឹង​ត្រូវ​ការ​សំឡេង​ភាគ​ច្រើន​នៅក្នុ​ង​សភា​ផង​ដែរ​ ដើម្បី​ជំរុញ​គោល​នយោបាយ​គាំទ្រ​អាជីវកម្ម​របស់​លោក​ រួម​ទាំង​ការ​បង្កើន​អាយុ​ចូល​និវត្តន៍​ដល់ ​៦៥ ​ឆ្នាំ​។​​

ប្រសិន​បើ​​បញ្ជាក់​ដោយ​បក្ស​សង្គម​និយម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ភាព​ជោគ​ជ័យរ​បស់​លោក ​Melenchon ​ក្នុង​ការ​ធ្វើ​កូដកម្ម​ក្នុង​កិច្ច​ព្រម​ព្រៀង​កាល​ពី​​ថ្ងៃពុធ​​ នឹង​ជា​ចំណុច​របត់​មួយ​។​ អតីត​យុទ្ធជន​សង្គម​និយម​ រួម​ទាំង​អតីត​មេដឹកនាំ​បក្ស​ លោក​ Jean-Christophe Cambadelis បា​ន​អំពាវ​នាវ​រួច​ហើយ​ ឱ្យ​សមាជិក​មិត្ត​រួម​ការងារ​ទប់​ស្កាត់​កិច្ច​ព្រម​ព្រៀង​នេះ​ ដោយ​និយាយ​ថា​ វា​អាច​កំណត់​ការ​បញ្ចប់​នៃ​កម្លាំង​គាំទ្រ​សហភាព​អឺរ៉ុប​​របស់​ពួក​ឆ្វេង​និយម​។​

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner