កិច្ចប្រជុំប្រគល់ភារកិច្ចជូនក្រុមការងារ និងក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងដូសទី៣ ដូសទី៤ ជូនប្រជាពលរដ្ឋស្រុក ប្រសាទបាគង ខេត្តសៀមរាប

កំពង់ធំ ៖ ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការរដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំប្រគល់ភារកិច្ចជូនក្រុមការងារនិងក្រុមគ្រូពេទ្យនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩ ដូសទី៣ដូសទី៤ ជូនប្រជាពលរដ្ឋស្រុក ប្រាសាទបាគង ចំនួន៤ឃុំ ក្នុងនោះមានឃុំត្រពាំងធំ ឃុំកន្ទ្រាំង ឃុំ មានជ័យ និង ឃុំកំពង់ភ្លុក តាមការប៉ាន់ស្មានជាង ២ម៉ឺននាក់ក្នុងខេត្តសៀមរាប នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ។

លោក វរសេនីយ៍ ទោ នូ វុទ្ធា នាយការិយាល័យទី១ បានអានសេចក្ដីសម្រេច ស្តីពីការបង្កើតក្រុមករងារ និង ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៣ និងដូសទី៤ ជូនប្រជាពលរដ្ឋ នៅខេត្តសៀមរាប មានចំនួន ២ក្រុមស្មើរនឹង៤០ នាក់ ក្នុងនោះមានក្រុមសន្តិសុខសណ្ដាប់ធ្នាប់ផងដែរ ។
ឧត្ដមសេនីយ៍ត្រី ញូង ធី មេបញ្ជាការរង នាយសេនាធិការ បានណែនាំអំពីភារកិច្ចសំខាន់ៗ មួយចំនួនជូន ដល់ក្រុមការងារ និងក្រុមគ្រូពេទ្យ ដោយត្រូវអនុវត្តន៍ឲ្យបានល្អតាមភារកិច្ច ដែលបានប្រគល់ និងមានសិលធម៍ ក្នុងពេលបំពេញភាកិច្ច ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានអំណរគុណក្រុមការងារ និងក្រុមគ្រូពេទ្យ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កន្លងមកបានចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និងប្រជាពលរដ្ឋ ទាំងក្នុងខេត្តនិងក្រៅខេត្ត បានល្អប្រសើរ ទទួលបានជោគជ័យ សុវត្ថិភាពគួរឱ្យកោតសរសើរចំពោះការយកចិត្តទុកដាក់បំពេញការងារជូនប្រជាជន។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានផ្តាំផ្ញើរដល់ក្រុមការងារ និងក្រុមគ្រូពេទ្យទាំង អស់ ត្រូវយកចិត្តទុកដាក់ អនុវត្តន៍ឲ្យបានល្អ តាមផែនការដែលឯកឧត្តម មេបញ្ជាការយោធភូមិភាគទី ៤ បានប្រគល់ជូន ត្រូវមានភាព ទទួលខុសត្រូវ តាមបុគ្គលនីមួយៗឲ្យបានច្បាស់លាស់ មានក្រមសីលធម៌ និងវិជ្ជាជីវៈជាគ្រូពេទ្យ ក្នុងការបម្រើ ប្រជាជន សហការជាមួយអាជ្ញាធរដែនដី ក្នុងការអញ្ជើញប្រជាពលរដ្ឋមកចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នាតាម កាលបរិច្ឆេទ និងទីកន្លែងដែលបាន កំណត់ ជាមួយនោះដែរត្រូវបន្តអនុវត្ត ឲ្យបានត្រឹមត្រូវតាមវិធានការ របស់ ក្រសួងសុខាភិបាល ៕

ដោយ ប៊ុន រដ្ឋា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner