ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៦​ ខែឧសភា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមកុំព្យាយាមធ្វើសកម្មភាព ឬផ្តួចផ្តើមការងារថ្មីក្នុង ពេលនេះ ពីព្រោះសកម្មភាពទាំងអស់របស់លោកអ្នកនឹងមិនទទួលបានការកោតសរសើរពី មិត្តរួមការងារ និងថា្នក់លើនោះទេ។ វានឹងប្រសើរជាងប្រសិនបើអ្នកយកផែនការដែលបាន រៀបចំកន្លងមក ដើម្បីពិនិត្យវាយតម្លៃជាថ្មី។ សូមលោកអ្នកផ្តោតអារម្មណ៍ជាមួយការងារ ជាជាងប្រើប្រាស់ពេលវេលាលើការចែចង់ និងការសន្ទនាដែលមិនបានប្រយោជន៍។ ក្រៅពី នេះសូមចងចាំថាអ្នកអាចស្ថិតនៅត្រង់ចំណុចកណ្តាលនៃការនិយាយដើម និងឧបាយកល ដូច្នេះសូមប្រុងប្រយ័ត្នចំពោះទង្វើរបស់អ្នក។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីរបស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាដែលតម្រូវឲ្យលោកអ្នកមានការប្រុងប្រយ័ត្ន លើការប្រើប្រាស់ពេលវេលា និងការសម្រេចកិច្ចលើកិច្ចការងារផ្សេងៗ។ កុំចាប់ផ្តើមការងារ សំខាន់នៅពេលនេះ ពីព្រោះការខិតខំប្រឹងប្រែងរបស់អ្នកហាក់ឥតប្រយោជន៍។ យកល្អបន្ត ធ្វើសកម្មភាពដដែលដែលអ្នកកំពុងធ្វើរាល់ថ្ងៃ។ បើទោះបីជាផលចំណេញ និងភាពជោគ ជ័យអាចមិនសមប្រាថ្នាក្តី គ៏វាល្មមគ្រប់គ្រាន់ឲ្យអ្នកសម្រួលស្ថានភាព និងធ្វើឲ្យកន្លងនូវភាព រឹងស្ទះមួយចំនួននៅក្នុងពេលនេះ។ សូមកុំគិតគូរ ឬមានការលំបាកក្នុងចិត្តចំពោះករណីនេះ ពីព្រោះស្ថានភាពដ៏អំណោយផលនឹងមកជំនួសស្ថានភាពនេះវិញក្នុងពេលឆាប់ៗ។  

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តណែនាំលោកអ្នកមិឲ្យចុះចាញ់នឹងការល្បួង ពីមនុស្សនៅក្បែរខ្លួន។ សូមប្រើប្រាស់ហេតុផល និងពត៌មានជាក់លាក់ជានិច្ចមុនពេល អនុវត្តការងារ ឬចុះហត្ថលេខា និងធ្វើការសម្រេចចិត្តលើការងារ។ ក្នុងនោះទំនាក់ទំនងក្នុង រង្វង់ការងារ ក៏ដូចជាសម្រាប់ជីវិតផ្ទាល់ខ្លួននឹងមានភាពរកាំរកូសបន្តិច ហេតុនេះជៀសវាង ការនិយាយស្តីច្រើនពេក។ ភាពស្ងៀមស្ងាត់នឹងបញ្ចៀសបញ្ហា ហើយធ្វើឲ្យអ្នកអាចយល់ដឹង ពីការងារ ឬភាពប្រែប្រួលបានល្អ។ ក្រៅពីនេះ ប្រហែលជាលោកអ្នកមិនគួរមានទំនាក់ទំនង ស្នេហានៅក្នុងការិយាល័យនោះទេ។  

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកអាចសម្រេចការងារដែលត្រូវអនុវត្តន៍ក្នុង ពេលនេះបានល្អ។ ការជួយជ្រោមជ្រែងពីមនុស្សក្នុងរង្វង់ការងារ ក៏ដូចជាថ្នាក់លើមានច្រើន ដែលជាហេតុធ្វើឲ្យអ្នកអាចអនុវត្តការងារទៅតាមគម្រោង ហើយទទួលបានផលទៅតាមក្តី ប្រាថា្ន។ ជាក់ស្តែងលោកអ្នកអាចធ្វើឲ្យគេយល់ដឹងពីគោលគំនិតរបស់អ្នកបានល្អ តាមរយៈ ការធ្វើសន្ទរកថា ការចរចា និងពិភាក្សាលើករណីនោះ។ លើសពីនេះ សូមកុំខ្លាចក្នុងការ ប្រឈមទៅនឹងបរិស្ថានខាងក្រៅ ពីព្រោះឳកាសនៅទីនោះមានច្រើន ហើយសុទ្ធតែមានស្ថេរ ភាពដល់ការអភិវឌ្ឍន៍ការងារ។ ក្រៅពីនេះ អ្នកក៏អាចបត់បែនបានល្អប្រសើរផងដែរ។

 ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏ល្អបំផុតសម្រាប់លោកអ្នក ដែលធ្វើការងារជាមួយនឹងការលក់ចេញទិញចូលចលន និងអចលនទ្រព្យ។ លោកអ្នកអាច សូម្បីតែតថ្លៃចំពោះរបស់ទាំងអស់នោះ។ ប្រាក់ចំណេញក្នុងពេលនេះមានច្រើន ដែលធ្វើឲ្យ ស្ថានភាពហរិញ្ញវត្ថុរបស់អ្នកមានលំនឹងបំផុត។ ក្នុងនោះ លោកអ្នកជាអាជីវករក៏អាចធ្វើការ បណ្តាក់ទុន បើកហាងថ្មី និងចូលរួមក្នុងដំណើរបេសកកម្មជំនួញផងដែរ។ ចំពោះលោកអ្នក ជាមន្រ្តីរាជការ និងបុគ្គលិកឯកជននានាក៏នឹងអាចទទួលបានការផ្តល់ជូនដ៏ប្រសើរពីថ្នាក់ លើចំពោះការតម្លើងប្រាក់ឧបត្ថម្ភ ក៏ដូចជាការផ្តល់ឋានៈតួនាទីផងដែរ។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមបញ្ចប់ការងារដែលនៅសេស សល់ពីមុនដោយមិនត្រូវការជំនួយ។ ប្រហែលជាលោកអ្នកពិបាកក្នុងការពឹងពាក់អាស្រ័យ មនុស្សដែលនៅក្បែរលោកអ្នកខ្លាំងណាស់ ដូច្នេះយកល្អព្យាយាមបំពេញការងារដោយខ្លួន ឯង។ បើទោះបីជាអ្នកអាចនឹងជួបបញ្ហាខ្លះក្តី សូមចងចាំថាលោកអ្នកអាចធ្វើឲ្យការងារនោះ ទទួលបានផលសម្រេចដោយបទពិសោធន៍ និងវិជ្ជាជីវៈរបស់ខ្លួនផ្ទាល់។ ប៉ុន្តែទន្ទឹមនឹងនេះ សូមលោកអ្នកបង្ហាញការគោរពចំពោះគំនិតនៃការគ្រប់គ្រង បើទោះបីជាពេលខ្លះអ្នកមិន យល់ស្របទៅហ្នឹងគំនិតដទៃក្តី ពីព្រោះវាមានសារៈសំខាន់យ៉ាងខ្លាំងដើម្បីរក្សាទំនាក់ទំនង។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកនឹងជួយការផ្លាស់ប្តូរយ៉ាង ច្រើនចំពោះរបត់ការងារ រួមទាំងការអនុវតន៍ផងដែរ។ ទំហំនៃការទទួលខុសត្រូវអាចមាន កាន់តែច្រើន ប៉ុន្តែលោកអ្នកក៏មិនអាចដាក់ចោលការងារទាំងអស់នោះបានដែរ ដោយសារ ការងារទាំងនោះជាប្រភពនៃភាពជោគជ័យនៅក្នុងពេលនេះ។ ជាទូទៅលោកអ្នកអាចស្នើសុំ ការជំនួយពីមនុស្សនៅក្បែរខ្លួនបានដោយមិនជំទាស់អ្វីទេ។ ក្នុងនោះ ប្រហែលជាអ្នកត្រូវធ្វើ ការសម្រេចចិត្តលើការងារធំ ពិសេសនៅពេលល្ងាច ហេតុនេះសូមព្យាយាមយល់ដឹងពីការ ងារឲ្យបានគ្រប់ជ្រុងជ្រោយ។ ព្យាយាមធ្វើការវាយតម្លៃឲ្យបានម៉ត់ចត់បំផុត។  

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំកុំឲ្យបាត់បង់ភាពសុទិដ្ឋិ និយម និងទំនុកចិត្ត។ អាកប្បកិរិយាវិជ្ជមាននឹងរួមចំណែកដល់បរិយាកាសទាក់ទងនឹងផ្នែក សម្ភារៈដ៏ល្អប្រសើរ។ លើសពីនេះលោកអ្នកមានពេលវេលាច្រើនក្នុងការអនុវត្តការងារ ដូច្នេះជៀសវាងដាច់ខាតកុំធ្វើការសម្រេចចិត្តដោយប្រថុយប្រថាន។ កុំជឿដោយងាយ បើទោះបីជារូបភាពចំពោះមុខលោកអ្នកហាក់ច្បាស់លាស់ក្តី។ ដោយឡែក លោកអ្នកទទួល បានគំនិតប្រាជ្ញាដ៏រស់រវើក និងអាចបត់បែនទៅតាមស្ថានការណ៍បានល្អ ដូច្នេះសូមកុំមាន ការព្រួយបារម្ភលើហេតុការណ៍ណាមួយឡើយ។  

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលេនេះរាល់អាជីពរបស់អ្នកអាចរំពឹងថាមាន ស្ថេរភាពបំផុត។ លោកអ្នកជាអាជីវករអាចរកចំណូលបានច្រើន ដើម្បីបំពេញបន្ថែមកំរិត ហរិញ្ញវត្ថុ។ ហើយចំពោះលោកអ្នកជាបុគ្គលោករដ្ឋនិងឯកជនអាចបំពេញកិច្ចការងារបាន តាមគម្រោងផែនការដែលបានរៀបចំ ព្រមទាំងទាំងទទួលបានទិន្នផលខ្ពស់។ លើសពីនេះ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលលើការពិភាក្សា ចរចា ដែលមិនបណ្តាលឲ្យ បានភាពរឹងស្ទះ ហេតុដូច្នេះសូមគ្រប់គ្រងពេលវេលា ហើយនាំយកការងារសំខាន់ៗមក ពិភាក្សាដោះស្រាយនៅពេលនេះ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីរបស់លោកអ្នកល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកកុំឲ្យបោះបង់គោល ដៅនៅពេលនេះ។ លោកអ្នកកំពុងដើរនៅលើគន្លងផ្លូវដែលត្រឹមត្រូវណាស់ ដូច្នេះវាមិនមាន ហេតុផលអ្វីឲ្យអ្នកមានការសង្ស័យទៅលើហេតុការណ៍ណាមួយនោះទេ។ ក្នុងនោះ ប្រសិន បើអ្នកនឹងទទួលបានការផ្តល់ជូនចំពោះការងារ ឬផលប្រយោជន៍ណាមួយ ចូរមានការ ប្រយ័ត្នក្រែងការបោះបង់ការងារចាស់ មកទទួលយកការងារ ឬឳកាសថ្មីនាំឲ្យគ្មានស្ថេរភាព សូមចងចាំថា លោកអ្នកអាចទទួលបានប្រាក់ចំណេញ ឬទិន្នផលច្រើន ប្រសិនបើអ្នកជ្រើស រើសយកវិធីសាស្រ្តដែលរំពឹងទិន្នផលវែងឆ្ងាយ។  

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់លោកអ្នកនឹងទទួលបានការជួយជ្រោមជ្រែង ខ្ពស់ពីមនុស្សនៅក្នុងការិយាល័យរួមគ្នា ក៏ដូចជាថ្នាក់លើ។ ផលប្រយោជន៍ដែលអ្នកនឹង ទទួលបានមានលំនឹងណាស់ ដូច្នេះសូមកុំមានការព្រួយបារម្ភ ឬសង្ស័យចំពោះការងារដែល អ្នកកំពុងតែអនុវត្តន៍។ ផ្ទុយទៅវិញ ប្រសិនបើអ្នករំពឹងថាចង់ផ្លាស់ប្តូរការងារ គឺអាចធ្វើទៅ បានតាមបំណង ពីព្រោះទិន្នផលដែលអ្នកនឹងទទួលបានគឺមានភាពជាក់លាក់។ ប៉ុន្តែក្នុង ពេលស្របគ្នា​សូមយកចិត្តទុកដាក់បន្ថែមទៅលើការងារ។ ចូរត្រៀមលក្ខណៈឲ្យបានគ្រប់ គ្រាន់ជានិច្ចដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ប្រែប្រួលនានា។ ផ្ទុយទៅវិញ លោកអ្នកមិន ចាំបាច់ចំណាយកំលាំង និងពេលច្រើនដើម្បីស្វែងរកពត៌មាននោះទេ។  

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ការងារទាំងឡាយរបស់អ្នករំពឹងថានឹងទទួលបានផលយ៉ាងល្អ ប្រសើរ ប៉ុន្តែស្ថានភាពនៅខាងក្រៅក៏ហាក់គំរាមកំហែងដល់ាការអនុវត្តការងាររបស់អ្នក ដែរ។ លោកអ្នកមិនអាចមានការធ្វេសប្រហែសទៅលើករណីណាមួយទេ។ លើសពីនេះ មិន ត្រូវទុកការងារឲ្យនៅកក់កុញនៅលើតុរបស់អ្នកឡើយ។ ចូរព្យាយាមបង្ហើយការងារទាំង នោះឲ្យអស់។ ទន្ទឹមនឹងនេះ រាល់បញ្ហាគឺត្រូវដោះស្រាយឲ្យបានឆាប់ជាទីបំផុត។ ចំពោះ បញ្ហានៅក្នុងថ្ងៃនេះអាចនឹងសាបរលាបទៅវិញបាន ដូច្នេះមិនគួរមានភាពតានតឹងពេកទេ គួរដោះស្រាយទៅតាមស្ថានភាពជាក់ស្តែង។  ក្រៅពីនេះ លោកអ្នកអាចទទួលបានការយល់ ដឹងពីមនុស្សនៅជុំវិញខ្លួន។​

ចំណាំ៖

ឆ្នាំទាំង៤ ថោះ រោង មមី ច រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាលាភសំណាង លើផ្នែកសម្ភារៈ និងតួនាទី និងលុយកាក់។     

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner