កម្ពុជារៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា (Video Inside)

កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ាគ្រោងនឹង ប្រព្រឹត្តទៅនៅថ្ងៃទី៦ឧសភានេះ ខណៈប្រេសិតពិសេសអាស៊ានលោក ប្រាក់ សុខុន ត្រៀមនឹងធ្វើទស្សនកិច្ចការងារទៅកាន់ប្រទេសមីយ៉ាន់ម៉ាម្តងទៀតនាចុងខែឧសភានេះ។

កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា នឹងប្រព្រឹត្ត ទៅតាមប្រព័ន្ធវីដេអូ។ តំណាងជាន់ខ្ពស់មកពីប្រទេសជាសមាជិកអាស៊ាន, ដៃគូខាងក្រៅ របស់អាស៊ាន, ទីភ្នាក់ងារជំនាញអង្គការសហប្រជាជាតិ  និងបណ្តាអង្គការអន្តរជាតិពាក់ ព័ន្ធនៅក្នុងប្រទេសមីយ៉ាន់ម៉ានឹងអញ្ជើញចូលរួមផងដែរ។

អគ្គលេខាធិការអាស៊ានលោក លឹម ចុកហ៊ុយ នឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំក្នុង ក្នុង ឋានៈជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌របស់អាស៊ាន នឹងធ្វើជាសហប្រធានដឹកនាំក្នុង កិច្ចប្រជុំ។ កិច្ចប្រជុំថ្ងៃសុក្រសប្តាហ៍នេះ គឺនៅបន្ទាប់ពីកិច្ចពិភាក្សាតាមប្រព័ន្ធអនឡាញរវាង សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន និងនាយឧត្តមសេនីយ៍យោធាមីយ៉ាន់ម៉ា លោក មីងអោងឡាំង។ ក្នុងជំនួបនោះសម្តេចប្រធានអាស៊ាន បានលើកឡើងនូវគំរោងធ្វើទស្សន កិច្ច ផ្លូវការម្តងទៀតរបស់ប្រេសិត ពិសេសប្រធានអាស៊ានកម្ពុជា ដែលអាច នឹងធ្វើនៅចុងខែ ឧសភានេះ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់សារជាថ្មីអំពី សារៈសំខាន់ នៃដំណើរបេសកជន ពិសេសដើម្បីរកការជួបគ្រប់ភាគីពាក់ព័ន្ធដូចជាលោកស្រី អោង សានស៊ូជី និងអតីតប្រធានាធិបតីលោ វីនមីយីន នោះជាដើម សម្រាប់ការបង្កើត បរិយាកាសអំណោយ ផល ដើម្បីការចាប់ផ្តើមការសន្ទនានយោបាយបញ្ចូលគ្នា។ នាយឧត្តមសេនីយ៍ មីន អោងឡាំង បានថ្លែងសន្យាសម្តេចថានឹងជួយសម្រួលដល់កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនានា។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner