ខេត្តពោធិ៍សាត់នឹងមានរោងចក្រតម្លើងរថយន្តលើកដំបូង (Video Inside)

ខេត្តពោធិ៍សាត់ អាចនឹងមានរោងចក្រតម្លើងរថយន្តមួយនាពេលអនាគតក្នុងទិសដៅនៃក្រុម វិនិយោគបរទេសដែលចង់បណ្តាក់ទុននៅកម្ពុជាដែលមានសុខសន្តិភាពក្រោមគោលនយោបាយដឹកនាំរបសរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា។

ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំដោយអនុប្រធានលោកម៉ៃខុល មីច្ឆាឡាក់ Michael Michlalk ក្នុងឳកាសដឹកនាំគណប្រតិភូក្រុមធុរកិច្ចជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ នាព្រឹកថ្ងៃព្រហស្បតិ៍ទី៥ឧសភា បានថ្លែងបញ្ជាក់នូវគំរោងបង្កើតរោង ចក្រតម្លើងរថយន្តនៅខេត្តពោធិ៍សាត់ និងគម្រោងដទៃទៀតនៃការជំរុញសេដ្ឋកិច្ច ឌីជីថល និងវិស័យសុខាភិបាល។

មន្ត្រីរដ្ឋាភិបាលបានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន បានសំដែងការស្វាគមន៍ ចំពោះគម្រោង បណ្តាក់ទុនដំឡើងរោងចក្ររថយន្តនៅខេត្តពោធិ៍សាត់ និងសម្តេចបានលើកទឹកចិត្តឲ្យក្រុម ហ៊ុនទាំងអស់ បន្តការបណ្តាក់តុននិងស្វែងរកសក្តានុពលផ្សេងៗទៀត ដើម្បីវិនិយោគនៅកម្ពុជានាពេលខាងមុខ។

ក្នុងជំនួបសម្តែងការគួរសមនោះផងទៀត អនុក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានបាន វាយតម្លៃខ្ពស់លើសមត្ថភាពដឹកនាំរបស់សម្ដេចតេជោ ដែលដើរតួនាទីបាន យ៉ាងល្អសម្រាប់ តំបន់ ជាពិសេសសម្រាប់បញ្ហានៅមីយ៉ាន់ម៉ា។ លោក ម៉ៃខុល មីច្ឆាឡាក់ បានសម្តែងក្តីកោត សរសើរចំពោះការចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជាដោយទទួល បានជោគជ័យ និងនាំទៅដល់ការបើកឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា។

ក្នុងឳកាសជួបសំណេះសំណាលនោះផងដែរ, សម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមប្រឹក្សា ធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន នូវស្ថានភាពថាមពលរបស់កម្ពុជា ដែលក្នុងនោះកម្ពុជាកំពុង តែប្រើប្រាស់ឋាមពលផលិតដោយវារីអគ្គិសនី សរុបទាំងអស់មាន ៦៤,៣៩% , ឋាមពល ដោយសូឡា៤.១% និងឋាមពលពីជីវឧស្ម័នចំនួន ០,២៨%។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner