បងបង្កើតរបស់សម្តេចតេជោ ទទួលមរណភាព (Video Inside)

បងប្រុសបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន គឺលោក ហ៊ុន ណេង ត្រូវគេជូនដំណឹងថា បានទទួលមរណភាពនៅថ្ងៃទី៥ឧសភានេះដោយសារតែការគាំងបេះដូង។ លោក ហ៊ុន ណេង អាយុ៧២ឆ្នាំដែលជាសមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានទទួលមរណភាពនាវេលាម៉ោង៦និង២៥នាទី ល្ងាចថ្ងៃព្រហស្បតិ៍នេះ។ 

សពរបស់ លោកត្រូវបានតម្កល់ធ្វើបុណ្យនៅក្នុងគេហដ្ឋានភូមិទី៧, សង្កាត់កំពង់ចាម, ក្រុងកំពង់ចាម នៃខេត្តកំពង់ចាម។ សពរបស់លោកនឹងត្រូវដង្ហែរទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃច័ន្ទទី៩ឧសភា។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner