កម្ពុជាប្រារព្ធទិវាឆ្មប៥ឧសភា (Video Inside)

កម្ពុជាបានប្រារព្ធទិវាឆ្មបជាតិ ដែលជាការចូលរួមជាមួយពិភពលោកដែលបានរៀបចំទិវា ឆ្មបអន្តរជាតិនៅថ្ងៃទី៥ឧសភានេះ។ ទិវាឆ្មបអន្តរជាតិថ្ងៃទី៥ឧសភាឆ្នាំ២០២២ បានស្ថិតក្រោម ប្រធានបទ «១០០ឆ្នាំនៃវឌ្ឍនភាព» ខណៈទិវាឆ្មបជាតិរបស់កម្ពុជាឆ្នាំនេះ បានស្ថិតក្រោមប្រ ធានបទ «វិនិយោគលើឆ្មបដើម្បីពង្រឹងការថែទាំសុខភាពបឋមសំដៅឈានទៅដល់ការគ្រប ដណ្តប់សុខភាពជាសកល»។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាឥស្សរជនឆ្នើម ថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ នៅថ្ងៃទី៥ឧសភានេះ បានធ្វើសារលិខិតមួយចូលរួមអបអរសាទរទិវាឆ្មប៥ឧសភានេះ ផងដែរ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានថ្លែងថា កម្ពុជា«បើទោះបីជាស្ថានភាពជំងឺកូវីដ១៩ បាន ដាក់សម្ពាធមកលើសុខភាពសាធារណៈ និងប្រព័ន្ធសុខាភិបាលក៏ដោយ ក៏ប្រព័ន្ធផ្តល់សេវា ថែទាំសុខភាពនៅតែបន្តដំណើរការជាប្រចាំនៅទូទាំងប្រទេស និងសម្រេចលទ្ធផលទៅតាម គោលដៅដូចជាអត្រាមរណភាពមាតា បានបន្តធ្លាក់ចុះ…» ជាលំដាប់។ ក្នុងពិធីអប​អរទិវា ឆ្មប ថ្ងៃទី៥ឧសភានេះផងដែរ, រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងវាយតម្លៃខ្ពស់ចំពោះឆ្មបជួយ សម្រាលទារកមាតា។

យោងតាមសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អត្រានៃការសម្រាលកូន ដោយបុគ្គលិកសុខាភិបាលជំនាញ បានកើនពី៨៥ភាគរយនៅឆ្នាំ២០១៦ទៅដល់៨៩ភាគរយ នៅឆ្នាំ២០២០, ចំណែកអត្រាការសម្រាលកូននៅមូលដ្ឋានសុខាភិបាលបានកើនពី៨០ភាគ រយទៅ៨៩ភាគរយនៅក្នុងអម្លុងពេលដូចគ្នានេះ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអំពាវនាវដល់ ស្ត្រីមានផ្ទៃពោះទាំងអស់ សូមទៅពិនិត្យសុខភាពតាមកាលកំណត់របស់គ្រូពេទ្យ, សូមទៅ សម្រាលកូននៅមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែក, ត្រូវពិនិត្យតាមដានសុខភាពក្រោយការ សម្រាលនិងត្រូវយកទារកទៅចាក់ថ្នាំបង្ការ១១មុខតាមកាលកំណត់, និងយកកូនទៅមន្ទីរ ពេទ្យជិតបំផុតឱ្យបានឆាប់នៅពេលទារកឬកូនតូចគ្រុនក្តៅឬមានអាការៈខុសប្រក្រតីឬពិបាក ដកដង្ហើម។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner