វរសេនីយ៍ឯក ជា ឈុន ដឹកនាំក្រុមការងារគ្រូពេទ្យ កងពលតូចអន្តរាគមន៍លេខ៨ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ និងដូសទី៤ (ដូសជម្រុញ) ប្រភេទ AstraZeneca ជូនប្រជាជន ស្ថិតស្រុកអង្គរធំ ខេត្តសៀមរាប

ព្រះវិហារ ៖ មេបញ្ជាការរង នាយសេនាធិការ កងពលតូចអន្តរាគមន៍លេខ៨ លោកវរសេនីយ៍ឯក ជា ឈុន នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារគ្រូពេទ្យ បើកដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ និងដូសទី៤ (ដូសជម្រុញ) ប្រភេទ AstraZeneca ជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងស្រុកអង្គរធំ ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក ជា ឈុន បានឲ្យដឹងថា ចំពោះដំណើរការចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ និងទី៤ ជូន ប្រជាពលរដ្ឋ ស្ថិតនៅក្នុងស្រុកអង្គរធំ នៃខេត្តសៀមរាប មានចំនួន ០៤គោលដៅ ទី១ ឃុំពាក់ស្នែង ទី២ ឃុំជប់តាត្រាវ ទី៣ ឃុំស្វាយចេក និងទី៤ ឃុំលាងដៃ។ លោកថាចំពោះដំណើរការចាក់ ចាប់ផ្តេីមពីថ្ងៃទី០ ៦ ខែឧសភា ររហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ។

លោកបានបន្តថា អនុវត្តតាមបទបញ្ជាប្រធានអនុគណៈកម្មការចំពោះកិច្ចក្រសួងការពារជាតិ និងបទបញ្ជាមេបញ្ជាការកងទ័ពជើងគោក បានប្រគល់ភារកិច្ច ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ និងដូសទី៤ ជូនពលរដ្ឋ នាពេលនេះ បានដំណើរទៅតាមការគ្រោងទុក និងប្រកបដោយការទទួលខុសត្រូវ សំដៅពង្រឹង និងពង្រីកភាពស៊ាំក្នុងសហគមន៍ ឲ្យកាន់តែល្អប្រសេីរឡេីង ដេីម្បីបន្តប្រយុទ្ធប្រឆាំងចំពោះការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ បំប្លែងថ្មី ៕ ដោយ ៖ សួន លីណា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner