ប្រធានប្រតិភូខេត្តត្បូងឃ្មុំប្តេជ្ញាពង្រឹងសក្តានុពល ត្រៀមកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំបន្តបន្ទាប់

លោក អ៊ីវ សាវី ប្រធានប្រតិភូដឹកនាំកីឡាខេត្តត្បូងឃ្មុំបានបង្ហាញក្តីរីករាយដែលក្រុមកីឡាករ កីឡាការិនីកីឡាវាយសីខេត្តត្បូងឃ្មុំខិតខំដណ្តើមមេដាយមាស៣ចំនួន៣វិញ្ញាសា និងមេដាយប្រាក់២វិញ្ញាសា នៅក្នុងការប្រកួតកីឡាវាយសីសិស្សបឋមសិក្សាថ្នាក់ជាតិ ដែលបានបញ្ចប់កាលពីល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅទីលានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។

លោកបន្ថែមថា នេះជាប្រភេទកីឡារបស់ខេត្តត្បូងឃ្មុំតែមួយគត់ ដែលដណ្តើមបានមេដាយបានច្រើនជាងគេ ខណៈ៤ប្រភេទកីឡាទៀតរបស់ខេត្តត្បូងឃ្មុំ ដែលបញ្ជូនចូលរួមប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២នេះមិនទទួលបានមេដាយនោះទេ។

ប្រធានប្រតិភូរូបនេះបញ្ជាក់ថា ពេលត្រឡប់ទៅវិញ លោកនឹងបន្តខិតខំបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនីជាកុមារឲ្យមានសមត្ថភាពឲ្យបានល្អៗបន្ថែមទៀត ដើម្បីត្រៀមចូលរួមប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ នាឆ្នាំបន្តបន្ទាប់។

គួរបញ្ជាក់ថា ក្រុមកីឡាករ កីឡាការិនីខេត្តត្បូងឃ្មុំបង្ហាញភាពលេចធ្លោយ៉ាងខ្លាំង ដោយឈ្នះបានមេដាយមាស ៣វិញ្ញាសា ក្នុងចំណោម៥វិញ្ញាសាលើប្រភេទកីឡាវាយសីសិស្សបឋមសិក្សាថ្នាក់ជាតិ។ មេដាយមាស៣វិញ្ញាសា ដែលមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បួងឃ្មុំដណ្តើមបាននេះ រួមមាន៖ វិញ្ញាសាវាយគូកុមារី វាយទោលកុមារី និងវិញ្ញាសា វាយគូចម្រុះកុមារា-កុមារី។ ក្រៅពីមេដាយមាស៣ ខេត្តត្បូងឃ្មុំដដែលនេះក៏ឈ្នះមេដាយប្រាក់២វិញ្ញាសាទៀតដែរ។ ចំណែកឯ ២វិញ្ញាសាទៀត គឺវិញ្ញាសាវាយគូកុមារ មេដាយមាសបានទៅលើ មន្ទីរអប់រំ យុវជន និងកីឡារាធនីភ្នំពេញ និងវិញ្ញាសាវាយទោលកុមារា បានទៅលើមន្ទីរអប់រំខេត្តព្រៃវែង៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner