សាខាសមាគមនារី កម្ពុជា ដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យជួបជាមួយស្រ្តី ជាអ្នកដឹកនាំនៃស្ថាប័នគ្រូពេទ្យ គ្រូបង្រៀន និងនិស្សិត ក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុ រាត្រី អភិបាលក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ និងលោកស្រីជ័យ ណារី លោកស្រី នួម សោភ័ណ អនុប្រធានកត្តិយសសាខាសមាគម បានអញ្ជេីញ ជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយស្រ្តី ជាអ្នកដឹកនាំនៃស្ថាប័នគ្រូពេទ្យ គ្រូបង្រៀន និងនិស្សិត ក្នុងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី៦ ខែឧសភា នៅនៅសាលប្រជុំធំសាលាខេត្ត ។

ពិធីត្រូវបានសហការរៀបចំឡេីងដោយមន្ទីរកិច្ចការនារីខេត្ត សាខាសមាគមនារី កម្ពុជា ដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត។

លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ ប្រធានសាខា សមាគមនារី កម្ពុជា ដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ឱ្យដឹងថា ក្រោមការដឹកនាំរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមថ្នាក់កណ្តាល សាខាសមាគម បាននិងកំពុងខិតខំបំពេញការងារដោយសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ច ធ្វើកិច្ចការក្នុងគោលដៅលើកម្ពស់សិទ្ធិ ជីវភាព និងអាទិភាពស្ត្រី នារីក៏ដូចជាកិច្ចការមនុស្សធម័ ។

ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យឱ្យដឹងថា ៖ បំណងនៃជំនួបសំណេះសំណាលនេះ គឺដើម្បីចង់ដឹងសុខទុក្ខ ជីវភាព និងជម្រុញតួនាទីស្ត្រីនិងនារី ក្នុងសហគមន៍ សង្គមគ្រួសារនិងសង្គមជាតិ ក៏ដូចជាឆ្លើយតបសំណូមពរពួកគាត់បន្តទៀត ។

ឯកឧត្ដម អ៊ុ រាត្រី បានលើកឡើងពីគុណបំណាច់សមិទ្ធផល នានារបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខ។ ហេតុនេះ នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នាថ្ងៃទី០៤ មិថុនា ឆ្នាំ២០២២ ដ៏ខ្លីខាងមុខ សូមបងប្អូនអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសបេក្ខជន បេក្ខនារី ឈរឈ្មោះ ក៏ដូចជាគណបក្សនយោបាយដែលខ្លួនពេញចិត្ត ៕ ដោយ ៖ ឃិន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner