ឧកញ៉ា ឡូង ហ៊ឹង ទទួលសមាជិកបន្ថែមសូមចូលរួមរស់ជាមួយគណៈបក្សប្រជាជននៅឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ក្នុងគោលបំណងដើម្បីពង្រីកចលនាស្និទ្ធស្នាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ជំនឿសាសនា ពណ៌សម្បុរ និន្នាការនយោបាយ កាលពីថ្ងៃសៅរ៍ ទី០៧ ខែឧសភា ឆ្នាំ២០២២ ភូមិជន្លាត់ដៃ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឯកឧត្តម ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេច តេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំទងត្រឡាច បាននាំយកនូវសារ៉ុង ថ្នាំពេទ្យ ប្រហុក និងថវិកាចំនួន១០លានរៀល ដែលជាអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងភូមិជន្លាត់ដៃ ប្រមាណ៥០០គ្រួសារ ។


លោក លោក ចាស់ ជឿន មេឃុំទងត្រឡាច បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម។ ជាក់ស្តែងដូចថ្ងៃនេះ ឯកឧត្តម ឡូវ ហ៊ឺង ទីប្រឹក្សារបស់សម្តេច តេជោ ហ៊ុន សែន បាននាំយកនូវសារ៉ុង ថ្នាំពេទ្យ និងថវិកាចំនួន១០លានរៀល ជួយឧត្ថមដល់ពលរដ្ឋក្នុងភូមិជន្លាត់ដៃ នេះជាដើម។


ឧកញ៉ា ឡូវ ហ៊ឹង បានមានប្រសាសន៍លើកឡើងថា ប្រជាពលរដ្ឋទាំងអស់សូមអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានបង្កើតសន្ថិភាពជូនប្រជាពលរដ្ឋ ដោយបានរំដោះបងប្អូន ប្រជាពលរដ្ឋអោយរួចផុតពីសេចក្តីស្លាប់ក្នុង របបដ៍ខ្មៅងងឹងត ៣ឆ្នាំ៨ខែនិង២០ថ្ងៃ រហូតមកដល់ពេលនេះ ធ្វើឲ្យប្រទេសជាតិយើងបានកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ប្រទេសមានសុខសន្តិភាព ស្ថិរភាពសង្គម សន្តិសុខស្បៀង និងកំណើន សេដ្ឋកិច្ច ជាមធ្យម ៧ភាគរយក្នុងមួយឆ្នាំៗ ដែលធ្វើឲ្យការវិវឌ្ឍន៍រីកចម្រើនប្រែមុខមាត់ថ្មីជាបណ្តើរ សាកសមជា ប្រទេសមានឯករាជ្យភាព អធិបតេយ្យភាព សាមគ្គីភាព បង្រួបបង្រួមជាតិ និងបូរណ:ភាពទឹកដីទាំងនៅក្នុងតំបន់ និងលើឆាកអន្តជាតិ ។


ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ឡូវ ហ៊ឺង ក៏បានលើកយកពីការចាក់វ៉ាក់សុំាងមកបញ្ជាក់ជូន បងប្អូនប្រជាពលរដ្ឋ ថា ៖ ក្រោមការដឹកនាំ និងភាពឈ្លាសវៃ របស់សម្តេចតេជោ សម្តេចបានខិតខំស្វះស្វែងរកនូវវ៉ាក់សាំងការពារ ទប់ស្កាត់ ពីការឆ្លងរីករាលដាលក្នុងផ្ទៃប្រទេសទាំងមូល ទាំងការអំពាវនាវទិញ ការទទួលជំនួយវ៉ាក់ពីបណ្តាប្រទេសនានា ជាពិសេសវ៉ាក់សាំងពីប្រទេសជាមិត្ត ទាំងការទិញ និងការផ្តល់នូវជំនួយមនុស្សធម៌” វ៉ាក់សាំង” ដើម្បីបានចាក់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។


សូមគូសបញ្ជាក់ផងដែរ សារ៉ុង ថ្នាំពេទ្យ ប្រហុកនិងថវិកាប្រមាណ១០លានរៀលដុល្លា ជាអំណោយ ឯកឧត្តម ឧត្តមសេនីយ ហ៊ុន ម៉ាណែត បានចែកជូននិងផ្តល់ជូនផ្ទាល់ដៃប្រជាពលរដ្ឋប្រមាណ៥០០គ្រួសារ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner