មេដឹកនាំកំពូលរុស្ស៊ី ផ្ញើសារគារវកិច្ចថ្ងៃទិវាជ័យជម្នះ៩ ឧសភា ទៅកាន់មេដឹកនាំពិភពលោក

មូស្គូ៖ វិមានក្រឹមឡាំងក្នុងថ្ងៃអាទិត្យបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ីលោក វ្ល៉ាឌីមៀ ពូទីន បានផ្ញើសារលិខិតគារវកិច្ច ក្នុងឱកាសខួបលើកទី៧៧ នៃទិវាជ័យជម្នះ៩ ឧសភា ដល់មេដឹកនាំ និងប្រជាពលរដ្ឋនៃប្រទេសនានា។

សារលិខិតនេះបានបញ្ជាក់ថា នៅក្នុងការអបអរសាទររបស់លោក ពូទីន បានធ្វើកត់សម្គាល់ជាពិសេសថា នៅថ្ងៃនេះ យើងបានបង្ហាញពីការគោរពរបស់យើងចំពោះកងទ័ពដែលពលី ដើម្បីកម្ចាត់លទ្ធិណាហ្ស៉ី។

លោកក៏បានបង្ហាញពីការគោរពដល់អតីតយុទ្ធជនអ៊ុយក្រែន នៃសង្រ្គាមស្នេហាជាតិដ៏អស្ចារ្យនេះផងដែរ។ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ រុស្ស៉ីបានធ្វើការហាត់សមចុងក្រោយ សម្រាប់ការដើរព្យុហយាត្រាយោធាដ៏ធំសម្បើម ដើម្បីប្រារព្ធទិវាជ័យជម្នះឆ្នាំ២០២២នេះ។

ក្រសួងការពារជាតិរុស្ស៉ីបានឱ្យដឹងថា មនុស្សប្រហែល ១១,០០០នាក់, អាវុធចំនួន ១៣១ប្រភេទ និងឧបករណ៍យោធា ព្រមទាំងយន្តហោះ និងឧទ្ធម្ភាគចក្រចំនួន ៧៧គ្រឿងបានចូលរួមក្នុងការហាត់សមនេះ។

រុស្ស៉ីតែងតែដើរព្យុហយាត្រាយោធានៅថ្ងៃទី៩ ខែឧសភាជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ជ័យជម្នះរបស់កងទ័ពអតីតសហភាពសូវៀត ក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យប្រឆាំងនឹងកងទ័ពណាហ្ស៉ី និងអាល្លឺម៉ង់ក្នុងសម័យសង្គ្រាមលោកលើកទី២។ ទិវាជ័យជម្នះឆ្នាំ២០២២នេះ បានកើតឡើងចំពេលដែលជម្លោះរវាងរុស្ស៉ី និងអ៊ុយក្រែនកំពុងបន្តនៅឡើយ៕
ប្រភព៖ CGTN ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner