លោក ហ្សេលេនស្គី ចោទប្រកាន់រុស្ស៊ីពីការប្រព្រឹត្តិអំពើឃោរឃៅនៃលទ្ធិណាហ្ស៊ី

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចោទប្រកាន់រុស្ស៊ីថា បានអនុវត្ត “ការកសាងឡើងវិញយ៉ាងបង្ហូរឈាមនៃលទ្ធិណាស៊ី”។ នៅក្នុងសុន្ទរកថាមួយ ដើម្បីរំលឹកដល់សង្រ្គាមលោកលើកទី២ (WWII) លោកហ្សេលេនស្គី បាននិយាយថា កងទ័ពរុស្ស៊ីកំពុងចម្លង “ភាពឃោរឃៅ” របស់លទ្ធិណាហ្ស៊ី ក្នុងកំលុងការឈ្លានពានលើប្រទេសរបស់លោក។

លោក ហ្សេលេនស្គី បានបញ្ជាក់នៅក្នុងសន្ទរកថាតាមវីដេអូរបស់ខ្លួនថា ភាពងងឹតបានត្រលប់ទៅរកអ៊ុយក្រែនវិញ ហើយវាបានក្លាយជាពណ៌សខ្មៅម្តងទៀត។ លោកបន្តថា អំពើអាក្រក់បានវិលមកវិញក្នុងឯកសណ្ឋានផ្សេងគ្នាក្រោមពាក្យស្លោកផ្សេងគ្នា ប៉ុន្តែក្នុងគោលបំណងដូចគ្នា។

វីដេអូនេះក៏បានបង្ហាញពីខ្សែអាត់ឯកសារនៃសង្គ្រាមលោកលើកទីពីរ និងវីដេអូសខ្មៅនៃការលុកលុយរបស់រុស្ស៊ីផងដែរ។ លោក ហ្សេលេនស្គី បានថ្លែងទៅកាន់ប្រជាជាតិអឺរ៉ុប ក្នុងនោះមានចក្រភពអង់គ្លេស បារាំង និងហូឡង់ ដោយប្រដូចការទម្លាក់គ្រាប់បែករបស់លទ្ធិណាហ្ស៊ីទៅលើរដ្ឋធានី និងទីក្រុងរបស់ពួកគេ ទៅនឹងការវាយប្រហាររបស់រុស្ស៊ីលើតំបន់ និងទីក្រុងនានាក្នុងប្រទេសអ៊ុយក្រែន។

ការអះអាងបែបនេះរបស់លោក ហ្សេលេនស្គី ចង់សំដៅដល់ការទម្លាក់គ្រាប់បែករបស់កងទ័ពរុស្ស៊ីលើសាលារៀនមួយកន្លែងនៅភាគខាងកើតអ៊ុយក្រែន ដែលបណ្តាលឱ្យមនុស្ស៦០នាក់ស្លាប់ ៕ ប្រភព៖ BBC ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner