កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយការកាប់គាស់ទម្លុះទម្លាយ (ឆ្កឹះសោរទ្វារផ្ទះលួចយកម៉ូតូចំនួន០១គ្រឿង)។

មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យឈ្មោះ សេក ស្រីនិត ហៅ ញ៉ាញ់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ វី ស្រីនាង ភេទស្រី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៣១៤ ផ្លូវលេខ៦១៤ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សម្ភារៈបាត់បង់ម៉ូតូម៉ាក ស៊ុយហ្ស៊ុយគីឡេត ពណ៌ស ឆ្នាំផលិត២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1GQ-7345 ។ វត្ថុតាងចាប់យកមាន ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីឡេត ពណ៌ស ឆ្នាំផលិត២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1GQ-7345 ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១២ និង ៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងចាប់យកភស្តុតាងម៉ូតូរបស់ជនរងគ្រោះ ចំនួន ០១គ្រឿង នៅចំណុចផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ដោយការកាប់គាស់ទម្លុះទម្លាយ (ឆ្កឹះសោរទ្វារផ្ទះលួចយកម៉ូតូចំនួន០១គ្រឿង) នៅចំណុចផ្ទះលេខ៨៨ ផ្លូវលេខ៦១៤ស្ទួន ក្រុម១០៨ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០២ និង ៣០នាទី បង្កឡើងដោយជនសង្ស័យចំនួន ០២នាក់ ឈ្មោះ សេក ស្រីនិត ហៅ ញ៉ាញ់ និងឈ្មោះ ស៊ុយ ភេទប្រុស អាយុប្រហែល២៥ឆ្នាំ មិនស្គាល់លេខទូរស័ព្ទ មិនស្គាល់អាសយដ្ឋាន ដោយជួបជុំគ្នានៅចំណុចកន្លែងលេងហ្គេមបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ រួចក៏នាំគ្នាចេញធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញយកទ្រព្យសម្បត្តិ។

សមត្ថកិច្ចបាបនប្តថា ពេលជនសង្ស័យទាំងពីរនាក់ ដើរមកដល់ចំណុចកើតហេតុខាងលើ ឃើញស្ងាត់ពុំមានមនុស្ស ឈ្មោះ ស៊ុយ បានយកដែកលួសទៅឆ្កឹះសោទ្វារផ្ទះបណ្តាលឲ្យរបើករួចជនសង្ស័យទាំងពីរនាក់បាននាំគ្នាដើរចូលក្នុងផ្ទះបណ្តើរយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ វី ស្រីនាង ភេទស្រី អាយុ២២ឆ្នាំ ម៉ាកស៊ុយហ្ស៊ុយគីឡេត ពណ៌ស ឆ្នាំផលិត២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1GQ- 7345 ចេញមកក្រៅផ្ទះបានប្រហែល០៥ម៉ែត្រ ក៏កាត់ខ្សែកុងតាក់ម៉ូតូរួចបញ្ឆេះជិះឌុបគ្នាទៅកន្លែងលេងហ្គេមបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ចំពោះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីឡេត ពណ៌ស ឆ្នាំផលិត២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1GQ-7345 របស់ជនរងគ្រោះឈ្មោះ វី ស្រីនាង គឺឈ្មោះ សេក ស្រីនិត ទុកជិះ ដោយមិនបានយកទៅបញ្ចាំ ឬលក់នោះទេ ៕ ដោយ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner