ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ដោយការកាប់គាស់ទម្លុះទម្លាយ (គាស់ទ្វារយានដ្ឋានជួសជុល រថយន្តយីហោទីបុប្ផា ចូលលួចទ្រព្យសម្បត្តិ) នៅយានដ្ឋានជួសជុលរថយន្តយីហោទីបុប្ផា ផ្ទះលេខ២៣ ផ្លូវលេខ៦០៨ ក្រុម៥៤ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០២និង៥៨នាទី។

មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យឈ្មោះ យឿន រ៉ាដូច ហៅ ដូច ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនរងគ្រោះឈ្មោះ អ៊ា ទី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់យានដ្ឋានទីបុប្ផា មានទីលំនៅបច្ចុប្បន្នផ្ទះលេខ២៣ ផ្លូវលេខ៦០៨ ក្រុម៥៤ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់រួមមាន៖ ទូរទស្សន៍ថ្លឹងកង់រថយន្តចំនួន ០១គ្រឿង តម្លៃ ១៧០ដុល្លារអាមេរិក, អាគុយចំនួន០១គ្រឿង តម្លៃ ៩០ដុល្លារអាមេរិក, ឧបករណ៍បុកផ្សែងរថយន្តចំនួន០១ តម្លៃ ២៥០ដុល្លារអាមេរិក, ហាតឌីសកុំព្យូទ័រចំនួន០១តម្លៃ ៧០ដុល្លារអាមេរិក, ម៉ូទ័រ សប់កង់រថយន្តចំនួន០១ តម្លៃ ៧០ដុល្លារអាមេរិក, ស្ពីកកើម៉ាក JBL ពណ៌ខៀវ ចំនួន០១តម្លៃ១៧០ដុល្លារអាមេរិក។

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១១និង៣០នាទី នៅចំណុចភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលបានបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០២ និង ៥៨នាទី មានករណីលួចមានស្ថានទម្ងន់ទោស ដោយការកាប់គាស់ទម្លុះទម្លាយ (គាស់ទ្វារយានដ្ឋានជួសជុល រថយន្តយីហោ ទី បុប្ផា ចូលលួចទ្រព្យសម្បត្តិ) នៅយានដ្ឋានជួសជុលរថយន្តយីហោ ទី បុប្ផា ផ្ទះលេខ២៣ ផ្លូវលេខ៦០៨ ក្រុម៥៤ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន០៤នាក់ ជិះម៉ូតូចំនួន០២គ្រឿង មានឈ្មោះ យឿន រ៉ាដូច ហៅ ដូច ភេទប្រុស អាយុ២៨ឆ្នាំ ជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម មិនចាំផ្លាកលេខ ឌុបឈ្មោះ និត ភេទប្រុស អាយុប្រហែល២៦ឆ្នាំ ជនជាតិខ្មែរ មិនស្គាល់លេខទូរស័ព្ទ មិនស្គាល់អាសយដ្ឋាន, ឈ្មោះ ជប់ ភេទប្រុស អាយុប្រហែល២០ឆ្នាំ ជនជាតិខ្មែរ មិនស្គាល់លេខទូរសព្ទ័មិនស្គាល់អាសយដ្ឋាន ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ មិនចាំផ្លាកលេខ ឌុបឈ្មោះ ឡុង ភេទប្រុស អាយុប្រហែល២៧ឆ្នាំ មិនស្គាល់លេខទូរស័ព្ទ និងមិនស្គាល់អាសយដ្ឋាន បាននាំគ្នាជិះម៉ូតូឌុបគ្នាចេញពីផ្លូវរថភ្លើងម្តុំវត្តនាគវ័ន្ត សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ គោលបំណង ចេញធ្វើសកម្មភាពគាស់ ផ្ទះរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ លួចយកទ្រព្យសម្បត្តិ។

ពេលជនសង្ស័យនាំគ្នាជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ឃើញស្ងាត់ពុំមានមនុស្ស ក៏នាំគ្នាឈប់ម៉ូតូហើយជនសង្ស័យឈ្មោះ ឡុង បានយកទួឡឺវីសដើរចូលទៅធ្វើសកម្មភាពគាស់ផ្តាច់សោទ្វារផ្ទះរបស់ជនរងគ្រោះឲ្យរបើក ហើយជនសង្ស័យឈ្មោះ ឡុង និងឈ្មោះ និត បានចូលទៅធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិនៅក្នុងផ្ទះរបស់ជនរងគ្រោះ ចំណែកឈ្មោះ ជប់ និងឈ្មោះ យឿន រ៉ាដូច ហៅ ដូច នៅរង់ចាំខាងក្រៅ។

បន្ទាប់ពីជនសង្ស័យឈ្មោះ ឡុង និងឈ្មោះ និត លួចយកទ្រព្យសម្បត្តិ ពីក្នុងផ្ទះរបស់ជនរងគ្រោះបានសម្រេចហើយ ក៏នាំគ្នាជញ្ជូនទ្រព្យសម្បត្តិរបស់ជនរងគ្រោះមកខាងក្រៅ ហើយឡើងជិះម៉ូតូរបស់បក្ខពួកដែលរង់ចាំនៅខាងក្រៅ គេចខ្លួនបាត់អស់ ៕ ដោយ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner