គ.ជ.បចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារទី១០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួន ដែលអគ្គលេខាធិការដ្ឋានស្នើសុំឆ្លងការពិនិត្យ និងសម្រេចពី គ.ជ.ប សម្រាប់ការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ឯកសារដែលអគ្គលេខាធិការដ្ឋាន គ.ជ.ប ស្នើសុំ គ.ជ.ប ពិនិត្យ និងសម្រេច រួមមាន៖
១.សេចក្តីណែនាំស្តីពីការហែក្បួនឃោសនាបោះឆ្នោត និងការធ្វើសកម្មភាពចែកខិត្តប័ណ្ណ នៅក្នុងផ្សារ របស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
២. សេចក្តីសម្រេចស្តីពី បែបបទ និងនីតិវិធីនៃការបំពេញបេក្ខជនបម្រុងបន្ថែមនៃគណបក្ស នយោបាយដែលត្រូវបានអាសនៈក្នុងក្រុមប្រឹក្សាឃុំ សង្កាត់ ។
៣.សេចក្ដីណែនាំស្តីពីការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ពីថ្ងៃទី៤ ដល់ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២២។
៤.សេចក្តីអំពាវនាវដល់គណបក្សនយោបាយ – បេក្ខជន អ្នកគាំទ្រនៃគណបក្សនយោបាយ ទាំងអស់ត្រូវតែគោរពវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលបានចែងក្នុងច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គោរពតាមបទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងគោលការណ៍នានាដែលបានកំណត់ដោយ គ.ជ.ប និងអំពាវនា ដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ពាក់ព័ន្ធនឹងការអនុវត្តក្នុងអំឡុងពេលនៃការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារទាំងអស់ខាងលើរួចមក គ.ជ.ប បានកែសម្រួលខ្លឹមសារមួយចំនួន ហើយបានសម្រេចឯកភាពជាគោលការណ៍លើខ្លឹមសារន ឯកសារនៅចំណុចទី១ ទី៣ និងទី៤ ខាងលើ ដើម្បីត្រៀមផ្សព្វផ្សាយ និងអនុវត្តន៍ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ចំពោះសេចក្តីព្រាងសេចក្តីសម្រេចស្តីពីបែបបទ និងនីតិវិធីនៃការបំពេញបេក្ខជនបម្រុងបន្ថែម នៃគណបក្សនយោបាយដែលត្រូវបានអាសនៈក្នុងក្រុមប្រឹក្សាឃុំ សង្កាត់ គ.ជ.ប សម្រេចឱ្យ អគ្គលេខាធិការដ្ឋាន គ.ជ.ប រៀបចំកែសម្រួលខ្លឹមសារឡើងវិញដើម្បីដាក់ឆ្លងអង្គប្រជុំ គ.ជ.ប ម្តងទៀត។

មុនបិទអង្គប្រជុំ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំឱ្យអង្គភាពជំនាញ ពង្រឹងការងារ និងតាមដានការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនៅតាមភូមិក្នុងឃុំ សង្កាត់ និងតាមដានការអនុវត្តការងាររបស់គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និង ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ដើម្បីធ្វើយ៉ាងណាឱ្យអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានឯកសារគ្រប់គ្រាន់ប្រើប្រាស់ សម្រាប់ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ៕ ដោយ.រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner