ហ្វីលីពីនមានប្រធានាធិបតីថ្មី ជំនួសលោកឌូតឺតេហើយ

ម៉ានីឡា៖ លោក Ferdinand Marcos Jr បានក្លាយជា ប្រធានាធិ បតី ថ្មី របស់ហ្វីលីពីន បន្ទាប់ពីទទួលបានសំឡេងបោះឆ្នោតគាំទ្រ យ៉ាង ច្រើនលើសលុប កាលពីថ្ងៃទី៩ ខែឧសភា។

លោក Marcos វ័យ៦៤ឆ្នាំ នឹងត្រូវឡើងកាន់តំណែងជាប្រធានា ធិបតី ថ្មី ជំនួសលោក រ៉ូឌ្រីហ្គោ ឌូតើតេ ដែលចប់អាណត្តិ។
លោក ទទួលបានសំឡេងគាំទ្រ ៥៦ភាគរយ ធៀបនឹងដៃគូប្រកួត ប្រជែងខ្លាំង គឺ លោកស្រីអនុប្រធានាធិបតី Leni Robredo មានត្រឹម២៨ភាគរយ។

លោកធ្លាប់បានសន្យាថា លោកនឹងដោះស្រាយបញ្ហាជាច្រើន ដែល ជា កង្វល់របស់ប្រជាជនហ្វីលីពីន ក្នុងនោះ រួមមានការបង្កើត ការងារ, បញ្ហាទំនិញឡើងថ្លៃ និងស្វែងរកឯកភាពជាតិជូនហ្វីលីពីន ផងដែរ។

គួរបញ្ជាក់ថា លោកអនាគតប្រធានាធិបតីថ្មីរូបនេះ គឺជាកូនប្រុស របស់លោក Ferdinand Marcos ដែលក៏ធ្លាប់ធ្វើជាប្រធានាធិបតី ហ្វីលីពីន ដែរ៕
ប្រែសម្រួល៖សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner