តម្លៃអង្ករនាំចេញរបស់វៀតណាមធ្លាក់ចុះជាង ១០ភាគរយ ក្នុងត្រីមាសទី១ ឆ្នាំ២០២២

ហាណូយ ៖ តម្លៃនាំចេញអង្កររបស់ប្រទេសវៀតណាមបានធ្លាក់ចុះ ១០,៦ភាគរយ ក្នុងត្រីមាសទីមួយ ឆ្នាំ២០២២ ដែលនាំឱ្យប្រាក់ចំណូលធ្លាក់ចុះ ៦ភាគរយ។

យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា ប្រទេសវៀតណាមបាននាំចេញអង្ករចំនួន ២.០៥ លានតោនក្នុងតម្លៃ ១ ពាន់លានដុល្លារអាមេរិក កើនឡើង ៤.៤ ភាគរយក្នុងបរិមាណ ប៉ុន្តែតម្លៃបានធ្លាក់ចុះមកនៅត្រឹម ៣៨៦.២ ដុល្លារក្នុងមួយតោន ដោយសារការផ្គត់ផ្គង់ដ៏សម្បូរបែប នេះបើយោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ។

នៅលើទីផ្សារពិភពលោក តម្លៃអង្ករក៏បានធ្លាក់ចុះតិចតួចផងដែរ នៅក្នុងខែឧសភា ដោយអង្ករបាក់របស់ថៃ ៥ ភាគរយ គឺ ៥ដុល្លារក្នុងមួយតោន ហើយការនាំចេញរបស់ឥណ្ឌាបានធ្លាក់ចុះពី ១០ ដុល្លារ។ ទីផ្សារទិញអង្ករពីវៀតណាមច្រើនជាងគេ ក្នុងត្រីមាសទីមួយមកនេះ គឺប្រទេសហ្វីលីពីន ៕ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner