នាយករដ្ឋមន្រ្តីអ៊ុយក្រែន៖ រដ្ឋាភិបាលទីក្រុងកៀវ អនុម័តលើការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី

កៀវ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក ដេនីស៍ ហ្ស៊ីមហល់ ក្នុងថ្ងៃអង្គារបញ្ជាក់ថា រដ្ឋាភិបាល ទីក្រុងកៀវបានអនុម័តលើការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។

លោក ហ្ស៊ីមហល់ បានបង្ហោះសារនៅលើតេលេក្រាមថា ថ្ងៃនេះ គណៈរដ្ឋមន្ត្រីបានអនុម័ត លើ ឯកសារមួយដែលទ្រព្យសម្បត្តិរបស់រុស្ស៊ីនៅអ៊ុយក្រែនត្រូវបានផ្ទេរទៅឱ្យរដ្ឋ ឬជាជាងទៅ ឱ្យ សហគ្រាសរដ្ឋ ‘មូលនិធិវិនិយោគជាតិ”។

លោក ហ្ស៊ីមហល់ បន្តថា ទ្រព្យសម្បត្តិរបស់រុស្ស៊ីនឹងត្រូវបានដាក់នៅក្រោមការគ្រប់គ្រង របស់ មូលនិធិ វិនិយោគជាតិអ៊ុយក្រែន ហើយនឹងត្រូវបានប្រើសម្រាប់ការពង្រឹងកងទ័ពអ៊ុយក្រែន គាំទ្រ ប្រជាជន និងការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ។

លោកបន្ថែមថា រដ្ឋាភិបាលអ៊ុយក្រែនកំពុងធ្វើការជាមួយប្រទេសផ្សេងទៀត ដើម្បីរឹបអូស ទ្រព្យ សម្បត្តិ របស់រុស្ស៊ីនៅបរទេស និងប្រើប្រាស់មូលនិធិសម្រាប់ការស្តារឡើងវិញក្រោយ ជម្លោះរបស់ អ៊ុយក្រែន។

កាលពីខែមេសាកន្លងទៅ លោក ហ្ស៊ីមហល់ បានបញ្ជាក់ថា ទីក្រុងកៀវបានស្វែងរកការរឹបអូស ទ្រព្យសម្បត្តិរុស្ស៊ី ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការស្តារឡើងវិញក្រោយជម្លោះរបស់អ៊ុយក្រែន។

លោក ហ្ស៊ីមហល់ បានបញ្ជាក់នៅលើ Telegram ថា មូលនិធិរបស់រដ្ឋាភិបាលរុស្ស៊ី និង oligarchs នឹងក្លាយជាប្រភពសំខាន់មួយសម្រាប់ការបំពេញមូលនិធិ ដើម្បីការកសាងប្រទេសរបស់យើង៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner