កំពូលមហាសេដ្ឋីពិភពលោក Bill Gates ឆ្លងជំងឺកូវីដ-១៩

វ៉ាស៊ីនតោន៖ លោក Bill Gates បានសរសេរសារនៅលើ Twitter នៅរសៀលថ្ងៃអង្គារ ទី១០ ឧសភា ថា លោកបានធ្វើតេស្តវិជ្ជមាន Covid-19 ហើយកំពុងមានរោគសញ្ញាស្រាល។

សហស្ថាបនិកក្រុមហ៊ុន Microsoft ដែលមានអាយុ ៦៦ ឆ្នាំបាននិយាយថា គាត់នឹងប្រកាន់ខ្ជាប់នូវដំបូន្មានរបស់អ្នកជំនាញផ្នែកវេជ្ជសាស្ត្រដោយការញែកខ្លួនឯងឱ្យនៅដាច់ដោយឡែករហូតដល់គាត់មានសុខភាពល្អម្តងទៀត។

នៅក្នុងខែមេសា គាត់បានបោះពុម្ពសៀវភៅមួយក្បាលដែលមានចំណងជើងថា “How to Prevent the Next Pandemic” ឬ ក៏វិធីសាស្ត្រទប់ស្កាត់ជំងឺរាតត្បាតបន្ទាប់»៕ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner