ស្តេចថៃ បណ្តេញមន្ត្រីជាន់ខ្ពស់រាជវាំង៦រូប

ព្រះមហាក្សត្រថៃ បានសម្រេចដកតំណែងមន្ត្រីជាន់ខ្ពស់រាជវាំង៦រូបទៀត បន្ទាប់ពីមេទ័ព និងស្នំឯក ដោយត្រូវបានគេដឹងថា នេះជាការកែទម្រង់ដ៏ធំបំផុតមិនធ្លាប់មាន នៅក្នុងរាជវាំងថៃ ក្រោយរកឃើញថាស្នំឯក បានឃុបឃិតជាមួយមេទ័ពវាំង ដើម្បីផ្តួលរំលំព្រះមហេសី និងមានសកម្មភាពមិនស្មោះត្រង់ជាមួយព្រះមហាក្សត្រ។ នេះបើតាមការចុះផ្សាយនៅលើគេហទំព័ររាជវាំងថៃ Ratchakitcha។

ព្រះមហាក្សតថៃ មហាវិជ្ជរ៉ាឡុងកន បានចេញរាជបញ្ជាដកតំណែងមន្ត្រី៦រូប ក្នុងរាជវាំងកាលពីថ្ងៃទី២៣ ខែតុលាម្សិលមិញ។ មន្ត្រី៦រូបដែលបានដកតំណែងថ្មីៗនេះ មានស្ត្រីពីររូបថ្នាក់វរសេនីយ៍ និងឧត្តមសេនីយ៍មួយរូបផងដែរ។

តាមរាជបញ្ជាថា ការដកនេះ គឺបន្ទាប់ពីមានសកម្មភាពបំពានច្បាប់ និងប្រើប្រាស់អំណាចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ការដកតំណែងនេះ បានធ្វើឡើងបន្ទាប់ពីមេទ័ពរាជវាំង និងស្នំឯក ត្រូវបានចោទប្រកាន់ថា មានសកម្មភាពប្រឆាំងមិនស្មោះត្រង់ លោភលន់ ក្រោយព្រះមហាក្សត្រ តែងតាំងព្រះអគ្គមហេសី Suthida៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner