ប្រទះឃើញសាកសពមនុស្ស៣៩នាក់ ក្នុងកុងតឺន័រមួយគ្រឿង នៅអង់គ្លេស
សាកសពមនុស្សចំនួន៣៩នាក់ ត្រូវបានគេប្រទះឃើញក្នុងទូរនៃរថយន្តដឹកកុងតឺន័រមួយគ្រឿង នៅទីក្រុង Essex ក្បែរ ទីក្រុងឡុងដ៍។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC កាលពីថ្ងៃពុធ ទី២៣ ខែតុលា។
នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បាននិយាយថា ជនល្មើសនៃបទឧក្រិដ្ឋត្រូវតែចាប់ខ្លួនឱ្យបាន ខណៈសមាជិកសភាក្នុងតំបន់លោកជែកគី ដូលីប្រាយ និយាយថា ពួករត់ពន្ធមនុស្សត្រូវតែទទួលខុសត្រូវ។ នគរបាលអង់គ្លេសបានបើកការស៊ើបអង្កេតជុំវិញករណីនេះ ខណៈអ្នកបើកបររថយន្តខាងលើ ដែលមានអាយុ២៥ឆ្នាំ មកពីអៀរឡង់ខាងជើង ត្រូវបានចាប់ឃាត់ខ្លួនពីបទសង្ស័យមនុស្សឃាត។
បើតាមទិន្នន័យបឋម ក្នុងចំណោមជនរងគ្រោះ៣៨នាក់ជាមនុស្សធំ ពេញវ័យ និងម្នាក់ទៀតស្ថិតក្នុងយុវវ័យ។ នគរបាលថា រថយន្តដឹកកុងតឺន័រនោះ បានធ្វើដំណើរមកពីប្រទេសប៊ុលហ្គារីចូលមកកាន់ច្រកភពអង់គ្លេស តាមក្រុង Holyhead នៃប្រទេស Wales កាលពីថ្ងៃសៅរ៍សប្តាហ៍មុន៕ធ.ដ