យោធារុស្ស៊ី ចាប់ផ្តើមចល័តទៅកាន់តំបន់ព្រំដែនរវាងតួកគី និងស៊ីរី ដើម្បីត្រួតពិនិត្យ មើលការដកខ្លួនរបស់ក្រុមសកម្មប្រយុទ្ធឃើដស៊ីរី
អត្ថបទដោយ៖
Kien Sereyvuth
រុស្ស៊ី៖ យោធារុស្ស៊ី បានចូលទៅដល់ទីក្រុង Kobane និងទីក្រុង Manbij ហើយថែមទាំងបានព្រមានផងដែរ ឲ្យក្រុមសកម្មប្រយុទ្ធឃើដ ដកខ្លួនចេញពីតំបន់ព្រំដែន ស្ថិតក្នុងគោលបំណងបញ្ជៀសជម្លោះជាមួយយោធាតួកគី។
ស្ថិតក្រោមកិច្ចព្រមព្រៀងមួយដែលធ្វើឡើងដោយប្រធានាធិបតីរុស្ស៊ី លោក ពូទីន និងសមភាគី តួកគី លោក តាយយីប អឺដូហ្គាន់ ថ្មីៗនេះ គឺក្រុមសកម្មប្រយុទ្ធឃើដ មានរយៈពេល១៥០ម៉ោង រាប់ចាប់ពីថ្ងៃពុធសប្តាហ៍នេះ ដើម្បីដកថយឱ្យបានចម្ងាយ៣០គីឡូម៉ែត្រពីតំបន់ព្រំដែនតួកគី និងស៊ីរី។
សូមបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះ ក្រុមសកម្មប្រយុទ្ធឃើដ មិនទាន់ធ្វើការអត្ថាធិប្បាយថាតើពួកគេនឹងទទួលយកសំណើពីរុស្ស៊ី ឬយ៉ាងណានោះទេ ខណៈទីក្រុងមូស្គូព្រមានថា បើពួកគេមិនបានព្រមដកចេញពីតំបន់ព្រំដែនទេនោះ រុស្ស៊ី-ស៊ីរី នឹងទុកឱ្យក្រុមឃើដប្រឈមមុខនឹងការវាយលុកពីកងទ័ពតួកគី៕ធ.ដ