សារព័ត៌មានមួយចុះផ្សាយថា រថក្រោះ T-14 Armata របស់រុស្ស៊ី កំពុងទាក់ទាញ ចំណាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រទេសចំនួន៥
អត្ថបទដោយ៖
Kien Sereyvuth
រុស្ស៊ី៖ ទស្សនាវដ្ដី National Interest បានចុះផ្សាយថា ប្រទេសទាំង៥ ដែលកំពុងចាប់អារម្មណ៍លើរថក្រោះ T-14 Armata របស់រុស្ស៊ី ក្នុងនោះរួមមាន ឥណ្ឌា ចិន អាល់ហ្សេរី អេហ្ស៊ីប និងអេមីរ៉ាតអារ៉ាប់រួម ហើយឥណ្ឌា គឺជាប្រទេសចង់ទិញរថក្រោះប្រភេទនេះខ្លាំងជាងគេ។
ស្របពេលជាមួយគ្នានេះ ចិនក៏ត្រូវបានគេរំពឹងដែរថា នឹងទិញរថក្រោះ T-14 Armata ពីរុស្ស៊ីផងដែរ ដោយសារតែប្រទេសចិនចង់ស្វែងយល់ពីរថក្រោះរុស្ស៊ី ដើម្បីផលិត និងអភិវឌ្ឍន៍រថក្រោះខ្លួនឯងយកទៅប្រកួតប្រជែងក្នុងទីផ្សារអាវុធលើពិភពលោក។
សូមរំលឹកថា កាលពីឆ្នាំ២០១៥ រថក្រោះ T-14 Armata របស់រុស្ស៊ី បានបង្ហាញខ្លួនជាសាធារណៈលើកដំបូង ហើយវាគឺជារថក្រោះប្រយុទ្ធស៊េរីថ្មីចុងក្រោយបំផុត ដែលមានទាំងមនុស្សបើក និងបំពាក់បច្ចេកវិទ្យាបញ្ជាពីចម្ងាយ ឬ remote ជាមួយកាណុង១២៥មីលីម៉ែត្រ និងកាំភ្លើងយន្ដ៧,៦២មីលីម៉ែត្រអាចបញ្ជាពីចម្ងាយ៕ធ.ដ