Tottenham ចង់នាំយកកីឡាករ Juventus ម្នាក់ទៀត បន្ទាប់ពីនាំយក Bentancur និង Kulusevski

កាលពីខែមករា
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Sun បានអោយដឹងថា TOTTENHAM ចាប់អារម្មណ៍ក្នុងការចុះ ហត្ថលេខាលើតារាឆ្នើម របស់ក្រុម Juventus កីឡាករ Weston McKennie ។
នាយកគ្រប់គ្រងបាល់ទាត់របស់ក្លឹប North Londoners លោក Fabio Paratici បាននាំ McKennie ទៅកាន់ Juve ពី Schalke អំឡុងពេលនៅទីក្រុង Turin ។
ក្រោមការដឹកនាំរបស់ Paratici ក្រុម Spurs បានផ្លាស់ប្តូរសម្រាប់តារា Old Lady Rodrigo Bentancur និង Dejan Kulusevski នៅក្នុងខែមករា។ យោងទៅតាមសារព័ត៌មានអ៊ីតាលី Calciomercato បានចុះផ្សាយថា អ្នកចាត់ការទូទៅលោក Antonio Conte ស្នើសុំ” ឱ្យ Spurs ធ្វើការផ្លាស់ប្តូរមួយសម្រាប់ McKennie នៅរដូវក្តៅនេះ។
កីឡាករអាមេរិក McKennie វ័យ 23 ឆ្នាំបានបង្ហាញខ្លួនចំនួន 28 ប្រកួតក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ។ ដោយខកខានការប្រកួត Serie A ៩ប្រកួតចុងក្រោយ ជាមួយនឹងការបាក់ឆ្អឹង metatarsal ៕
សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner