តម្លៃសាំងធម្មតាកើនឡើងដល់ ៥.៥៥០រៀលក្នុងមួយលីត្រ ក្នុងពេលម៉ាស៊ូតឡើងដល់ ៥.៨០០រៀល

ភ្នំពេញ៖ ការកំណត់ថ្លៃលក់រាយប្រេងសាំងធម្មតាបានកើនថ្លៃចំនួន ៥.៥៥០រៀលក្នុងមួយលីត្រ ។ដោយឡែក ប្រេងម៉ាស៊ូតកើនថ្លៃ ៥.៨០០រៀលក្នុងមួយលីត្រចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០២២ ។ រយៈពេល១០ថ្ងៃកន្លងទៅ ប្រេងសាំងធម្មតាថ្លៃ ៥.២៥០រៀល និងប្រេង ម៉ាស៊ូតថ្លៃ ៥.៦០០រៀលក្នុងមួយលីត្រ។

នៅក្នុងសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយរបស់ក្រសួងពាណិជ្ជ កម្មកម្ពុជា បានបញ្ជាក់ថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេង ឥន្ធនៈក្នុងរយៈពេល១០ថ្ងៃបន្ទាប់នេះ នឹងត្រូវលក់ ៥.៧១០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងសាំង ធម្មតាEA92 និងថ្លៃ ៥.៩៦០រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត DO 50ppm។

បើតាមប្រភពខាងលើបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួម ចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា នៅតែបន្ត និងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាដដែល គឺចំនួន ៤សេន ដុល្លារ ក្នុងមួយលីត្រ។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ទាក់ទិនការ កំណត់ថ្លៃលក់រាយប្រេង ឥន្ធនៈ នៅកម្ពុជានេះ ក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិ មកគណនា តាមប្រកាសដូចមានក្នុងភ្ជាប់ក្នុងឯកសារប៉ុណ្ណោះ។

គួរបញ្ជាក់ថា គិតក្នុងរយៈពេល១០ថ្ងៃកន្លងទៅ ពោលគឺចាប់ពីថ្ងៃទី០១ ដល់ទី១០ ខែឧសភា ឆ្នាំ២០២២ តម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិបានលក់ ៥.៤១០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា EA92 និង ៥.៧៦០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm៕
ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner