តួលេខអ្នកធ្វើដំណើរតាមជើងយន្តហោះកើនឡើងវិញគួរកត់សម្គាល់ (Video Inside)

តួលេខនៃចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាស​មកកម្ពុជាបានកើនឡើងដូចដើមវិញហើយ យោងតាមតួលេខមួយកាលពីខែមេសាកន្លងមកនេះ។ មន្ត្រីនាំពាក្យអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា ត្រូវបានគេដកស្រង់សម្តីដែលបញ្ជាក់ថាក្នុងរយៈពេលពេញមួយខែ មេសាឆ្នាំ២០២២កន្លងមកនេះ តួលេខអ្នកធ្វើដំណើរតាមផ្លូវអាកាស តាមរយៈអាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា មានចំនួនជាង១២ម៉ឺននាក់ ដែលកើនឡើងជាង៥០០% បើប្រៀបធៀបរយៈពេលខែមេសានេះទៅនឹងខែមេសាឆ្នាំ២០២១។

លោកបានថ្លែងដែរថា នៅជាមួយគ្នានេះ តម្លៃសំបុត្រយន្តហោះក្នុងតំបន់ ក៏ធ្លាក់ចុះមកធម្មតាវិញដែរ។ យោងតាមរបាយការណ៍ ក្នុងរយៈពេលមួយខែមេសានេះ ជើងហោះហើរមានចំនួន ១ពាន់៧១២ជើង ដែល កើនឡើងជាង៩០០ជើង បើធៀបនឹង ឆ្នាំ២០២១ ដែលមានត្រឹមតែ៨០៦ជើងប៉ុណ្ណោះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner