តួលេខចាក់វ៉ាក់សាំងដូសទី៣ថ្ងៃនេះ កើនឡើងជាងម្សិលមិញ (Video Inside)

កម្ពុជាបានបន្តសម្រុកការចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីជួយជម្រុញកាន់តែប្រសើរបង្កើន ភាពស៊ាំក្នុងសហគមន៍។ កម្ពុជារយៈពេល៤ថ្ងៃចុងក្រោយនេះ មិនមានមនុស្សឆ្លងដោយសារ ជម្ងឺកូវីដ១៩ នោះឡើយ។

យោងតាមក្រសួងសុខាភិបាល តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ ក្នុងរយៈពេល ២៤ម៉ោង មកនេះបានចំនួន ៣ម៉ឺន ៣ពាន់ ៥០៩នាក់ ដែលជាតួលេខចាក់ កើនឡើងចំនួន ៤ពាន់ ៤៤៨នាក់ បើប្រៀបធៀបនឹងម្សិលមិញ ។ តួលេខពលរដ្ឋដែលបានចាក់ វ៉ាក់សាំងដូសទី៣ សរុបទូទាំងប្រទេស គិតត្រឹមថ្ងៃនេះមានចំនួន ៨លាន ៨៥ម៉ឺន ៧ពាន់ ៨៨ នាក់ ។

ចំណែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤នោះវិញ, រយៈពេល ២៤ម៉ោង មកនេះមាន ចំនួន ៣ម៉ឺន ៧ពាន់ ៦៥០នាក់ ដែលជាតួលេខចាក់តិចជាងម្សិលមិញចំនួន ៤ពាន់ ៥៨៣នាក់ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ សរុបគិតរហូតមកទល់ពេលនេះបានចំនួន ២លាន ៤ម៉ឺន ២៤៣នាក់ ។

ការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃនេះ បានកើនដល់ ចំនួន ១៤លាន ៩៨ម៉ឺន ៥ពាន់ ៣៦៣នាក់ ដែលស្មើនឹង ៩៣,៦៦ភាគរយ ។ ដោយឡែកការចាក់វ៉ាក់សាំងលើកុមារអាយុក្រោម ៥ឆ្នាំ បានចំនួន ៣៨ម៉ឺន ៣ពាន់ ២២០នាក់ ដែលស្មើនឹង ៦២,៧៥ភាគរយ នៃគោលដៅចំនួនកុមារដែលត្រូវចាក់វ៉ាក់សាំងទូទាំង ប្រទេស ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner