ឯកឧត្តម អ៊ាង សុផល្លែត ជួបសប្បុរសជនចូលរួមអភិវឌ្ឍន៍មូលដ្ឋានស្រុកអូររាំងឪ

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២២ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋឃុំដំរិល ដែលជាសប្បុរជនចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដំរិលផងដែរ។

ក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងអំណរគុណជាអនេកកប្បកាចំពោះប្រជាពលរដ្ឋក៏ដូចជាក្រុមការងារដែលចំណាយកម្លាំងកាយចិត្ត ធនធានថវិកា ចូលរួមចំណែកក្នុងការកសាងអភិវឌ្ឍន៍មូលដ្ឋានឃុំដំរិល ដែលនេះសបញ្ជាក់អំពីស្មារតីសាមគ្គីភាព និងវប្បធម៌ចែករំលែកដែលជាគុណតម្លៃមួយរបស់ប្រជាជាតិខ្មែរមិនអាចកាត់ថ្លៃបាន ។

លើសពីនេះទៀត ឯកឧត្តមប្រធានក៏លើកទឹកចិត្តបងប្អូន បន្តសកម្មភាពនេះ និងធ្វើជាគំរូដល់ប្រជាពលរដ្ឋយើងដទៃទៀត ចូលរួមសាមគ្គីគ្នា ធ្វើអំពើល្អ និងប្រកាន់ភ្ជាប់នូវគុណធម៌ សីលធម៌ ជាពិសេសចូលរួមគាំទ្ររាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយ មនុស្ស ផ្លូវ ទឹក ភ្លើង ឱ្យសម្រចបានជោគជ័យ ៕ ប្រភព ៖ ក្រសួង បរិស្ថាន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner