បេសកជនចិន ព្រមានប្រឆាំងនឹងការដាក់ទណ្ឌកម្ម បន្ថែមទៀតលើកូរ៉េខាងជើង

អ.ស.ប៖ បេសកជនចិនក្នុងថ្ងៃពុធសប្តាហ៍នេះបានព្រមានប្រឆាំងនឹងការប៉ុនប៉ងដាក់ ទណ្ឌកម្ម បន្ថែម ទៀតលើកូរ៉េខាងជើង។ ការសន្ទនា និងការពិគ្រោះយោបល់ គឺជាមធ្យោបាយត្រឹមត្រូវតែមួយ គត់ ដើម្បីដោះស្រាយបញ្ហានៅលើឧបទ្វីបកូរ៉េ។ សហរដ្ឋអាមេរិកជាភាគីផ្ទាល់ចំពោះបញ្ហានេះ ហើយកាន់កូសោក្នុងដៃដើម្បីបំបែកភាពជាប់គាំងនេះ។

លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ដូចនេះ អាមេរិកគួរតែចាត់វិធានការជាក់ស្តែង ដើម្បីឆ្លើយតបជាវិជ្ជមានចំពោះការព្រួយបារម្ភ ដ៏សមហេតុផលរបស់កូរ៉េខាងជើង និងបង្កើតលក្ខខណ្ឌសម្រាប់ការចាប់ផ្តើមកិច្ចសន្ទនាឡើងវិញ មុនកាលកំណត់។

ទោះបីភាគីអាមេរិកអះអាងថា មានឆន្ទៈចូលរួមកិច្ចសន្ទនាដោយគ្មានលក្ខខណ្ឌក៏ដោយ ប៉ុន្តែ នៅពេលឈានដល់សកម្មភាពនោះ ខ្លួនបែរជាកំពុងបន្តរឹតបន្តឹងទណ្ឌកម្ម និងដាក់សម្ពាធ។

លោក Zhang Jun បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ប្រការនេះច្បាស់ ណាស់ថា មិនមានលក្ខណៈស្ថាបនានោះទេ ហើយថា សេចក្តីព្រាងសេចក្តីសម្រេចថ្មីដែល ស្នើ ឡើងដោយសហរដ្ឋអាមេរិក ដែលលើកឡើងជំពូកទី VII នៃធម្មនុញ្ញអង្គការសហប្រជាជាតិ គឺ ផ្តោតលើការបន្តដាក់ទណ្ឌកម្មដែលមិនមែនជាមធ្យោបាយសមស្របក្នុងការដោះស្រាយស្ថានភាពបច្ចុប្បន្ននៅលើឧបទ្វីបនេះ។

លោកបន្ថែមថាក្នុងរយៈពេលជាច្រើនឆ្នាំមកនេះក្រុមប្រឹក្សាសន្តិសុខបានអនុម័តដំណោះស្រាយជាច្រើនលើបញ្ហានេះ ខណៈពេលដែលការអនុញ្ញាតឱ្យមានការដាក់ទណ្ឌកម្មក៏បានសង្កត់ធ្ងន់ផងដែរ អំពីតម្រូវការសម្រាប់ដំណោះស្រាយសន្តិភាពនយោបាយនិងការទូតចំពោះបញ្ហានុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner