ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី ១២ មេសា ឆ្នាំ២០២២

អត្ថបទដោយ៖
AMS OneMinute

ជារឿងល្អដែលបច្ចេកវិទ្យាឌីជីថលកើតមុនកូវីដ១៩ បើកូវីដ១៩កើតមុនវិញ ពិភពលោកនឹងជួបការលំបាក

នៅលើលោកនេះ គ្មាននរណាម្នាក់អាចទាញទឹកចិត្តមនុស្សគ្រប់រូបបានឡើយ សូម្បីតែសាសនានីមួយៗ

ក្នុងដំណើរប្រជាធិបតេយ្យតែងតែមានអ្នកគាំទ្រ និងមិនគាំទ្រ

៤ខែឆ្នាំ២០២២ ទំហំពាណិជ្ជកម្មជាមួយវៀតណាម សម្រេចបាន ៤ពាន់ ២០០លានដុល្លារ

ការកំណត់ព្រំដែនជាមួយវៀតណាម សម្រេចបានដល់ ៩០ភាគរយហើយ

បើគង់តែឱ្យដីខ្មែរទៅវៀតណាមដូចការចោទរបស់ខ្មែរប្រឆាំងមួយចំនួននោះ ហេតុអ្វីត្រូវចំណាយពេលវេលាចរចាជាមួយវៀតណាមយូរម្ល៉េះ?

កម្ពុជាទទួលបានលទ្ធផលសូន្យកូវីដ១៩ ថ្ងៃទី៥ហើយ

នយោបាយវ៉ាក់សាំងនៅកម្ពុជាទទួលបានជោគជ័យដោយសារវ៉ាក់សាំងផ្តល់ដោយគ្មានការបែងចែកនិន្នាការនយោបាយ ពណ៌សម្បុរ ជាតិសាសន៍ និងសាសនា

ពេលនេះកង្វល់របស់កម្ពុជា គឺចាក់វ៉ាក់សាំងមិនទាន់អស់ពីឃ្លាំង។ វ៉ាក់សាំងនៅក្នុងឃ្លាំងមានរហូតដល់ប្រមាណ ១២លានដូស

កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសចំនួន១០ ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ តិចជាងគេនៅលើពិភពលោក

ដោយសារសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន កម្ពុជាទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចពី ៥.៦ភាគរយ មកនៅត្រឹម ៥.២ភាគរយ សម្រាប់ឆ្នាំ២០២២

៤ខែ ឆ្នាំ២០២២ ការប្រមូលពន្ធដារសម្រេចបានប្រមាណ ៥៣% គិតជាសាច់ប្រាក់ជាង ២ពាន់លានដុល្លារ

អត្រាប្រជាជនស្ថិតក្រោមបន្ទាត់ភាពក្រីក្រនៅកម្ពុជា មានប្រមាណ ៨%ប៉ុណ្ណោះ គិតត្រឹមឆ្នាំ២០១៩

កំណើននាំចេញក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២២ កើនឡើងប្រមាណ ៣២%

កម្ពុជាសល់ស្រូវប្រមាណ៦លានតោន ហើយសល់អង្ករ ៤លានតោន

កម្ពុជាផលិតមាសបានជាង ២តោន សម្រាប់តែរណ្តៅមួយនៅខេត្តមណ្ឌលគិរី

កម្ពុជា និងវៀតណាម ព្រមព្រៀងបើកទេសចរណ៍ទាំងផ្លូវគោក និងអាកាសឡើងវិញ

ការប្រាស្រ័យទាក់ទងក្នុងភាពសាមញ្ញរវាងសម្តេច និងប្រជាពលរដ្ឋ ជាសារធាតុពីកំណើតរបស់សម្តេច

កម្ពុជាមិនជ្រើសរើសចិនប្រឆាំងអាមេរិក ឬជ្រើសអាមេរិកប្រឆាំងចិននោះឡើយ

នយោបាយរបស់កម្ពុជាគឺប្រកាន់សន្តិភាព មិនប្រឆាំងប្រទេសដទៃ និងដើរតាមមជ្ឈភាពរបស់អាស៊ាន

កម្ពុជាមិនគាំទ្រការបំបែកតំបន់ដុនបាសពីអ៊ុយក្រែនោះឡើយ

សម្តេចតេជោប្រាប់ទៅបាតុករមីយ៉ាន់ម៉ាថាការប្រឆាំងដំណោះស្រាយប្រធានអាស៊ានបច្ចុប្បន្ន គឺស្មើនឹងប្រឆាំងក្តីសុខរបស់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាទាំងមូល

សម្តេចតេជោផ្តាំទៅខ្មែរអ្នកគាំទ្ររាជរដ្ឋាភិបាល កុំតបតទៅអ្នកប្រឆាំងសម្តេច

ទីតាំងស្ថានទូតអាមេរិកគឺជាទីតាំងល្អបំផុត។ បើមិនមែនអាមេរិក សម្តេចមិនផ្តល់ឱ្យនោះឡើយ

កម្ពុជាមិនត្រូវការកងទ័ពបរទេសទេ។ កម្ពុជាត្រូវការសេដ្ឋកិច្ច

កម្ពុជាគ្រាន់តែធ្វើជាមិត្តជាមួយអាមេរិក ហេតុអ្វីក៏លំបាកម្ល៉េះ?

សម្តេចមិនបានចោទអាមេរិកជាមួយសំណុំរឿងលោក កឹម សុខា ឡើយ។ កឹម សុខា ជាអ្នកនិយាយដោយខ្លួនឯង។ អាមេរិកគួរនិយាយរឿងនេះជាមួយលោក កឹម សុខា

អ្វីដែលសម្តេចទាមទារអាមេរិកមិនឱ្យបញ្ជូនពលរដ្ឋខ្មែរប្រព្រឹត្តទោសទៅខ្មែរវិញ គឺដើម្បីការពារប្រយោជន៍របស់ខ្មែរនៅអាមេរិក

ខ្មែរនៅក្រៅប្រទេសត្រូវទាមទារសិទ្ធិបោះឆ្នោតនៅកម្ពុជា តែត្រូវបោះដោយផ្ទាល់ មិនអាចបោះតាមប្រៃសណីយ៍នោះទេ ព្រោះជាច្បាប់បោះឆ្នោតរបស់កម្ពុជា

បោះឆ្នោតផ្ទាល់ រាប់ផ្ទាល់ គេនៅចោទថាលួចបន្លំសន្លឹក ចុះទម្រាំបោះតាមប្រៃសណីយ៍

ពេលសម្តេចមានទុក្ខក្រៀមក្រំដោយសារបងប្រុសទទួលមរណភាព ជាឱកាសសម្រាប់អ្នកនយោបាយ។ បើមានលិខិតណាមួយពីអ្នកនយោបាយប្រឆាំង ជូនសម្តេចនាពេលនេះ ស្មើនឹងរុញសម្តេចឱ្យផ្ទប់ជញ្ជាំង

លោក កឹម សុខា ជាអ្នកនយោបាយឆ្លាត ផ្ទុយពីអ្នកនយោបាយមួយចំនួន៕

ads banner