ប្រមុខការពារជាតិសហរដ្ឋអាមេ៉រិកជួបពិភាក្សាជាមួយព្រះអង្គម្ចាស់អារ៉ាប់ប៊ីសាអូឌីត បន្ទាប់ពីការដាក់ពង្រាយកងទ័ព

សហរដ្ឋអាមេ៉រិក៖ រដ្ឋមន្រ្តីការពារជាតិអាមេ៉រិកលោក Mark Esper បានធ្វើកិច្ចពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត ជាមួយព្រះអង្គម្ចាស់អារ៉ាប់ប៊ីសាអូឌីទ សាលម៉ាន់ នៅថ្ងៃអង្គារ៍នេះ មួយថ្ងៃបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនចេញបញ្ជាឱ្យដាក់ពង្រាយកងទ័ពអាមេ៉រិករាប់ពាន់នាក់នៅរាជាណាចក្រមួយនេះ ស្របពេលមានភាពតានតឹងខ្លំាងជាមួយអ៊ីរ៉ង់ ។

ជំនួបនេះបានធ្វើឡើងនៅក្នុងរដ្ឋធានីរីយ៉ាដ ជាទីដែលលោក Esper បានធ្វើដំណើរមកដល់ប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីល្ងាចថ្ងៃ ច័ន្ទ ដើមសប្តាហ៍នេះ បន្ទាប់ពីការបំពេញទស្សនកិច្ចឥតព្រាងទុក ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីជជែកពិភាក្សាស្តីពីបញ្ហាការពារជាតិ និងស្ថានភាពនាពេលបច្ចុប្បន្ននៅក្នុងតំបន់ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន SPA ។

បើតាមប្រភពខាងលើ ប្រមុខការពារជាតិអាមេ៉រិករូបនេះក៏បានជួបពិភាក្សាជាមួយព្រះអង្គម្ចាស់ ម៉ូហំាម៉េដ ប៊ីន សាលម៉ាន់ ដែលជារដ្ឋមន្រ្តីការពារជាតិអារ៉ាប់ប៊ីសាអូឌីតផងដែរ ដោយពួកលោកបានជជែកគ្នាដោយផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការការពារជាតិ និង កម្លំាងយោធា ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner