ប្រមុខដឹកនំាកំពូលកូរ៉េខាងជើងនិយាយថា ការពឹងផ្អែកលើកូរ៉េខាងត្បូងក្នុងវិស័យទេសចរណ៍តំបន់រម្មណីយដ្ឋានភ្នំ Kumgang ត្រូវតែផ្លាស់ប្តូរ

កូរ៉េខាងជើង៖ មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចេញបញ្ជាឱ្យក្រុមមន្ត្រីរបស់លោក រុះរើហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅភ្នំ Kumgang ដែលសាងសង់ឡើងដោយកូរ៉េខាងត្បូង ហើយជំនួសវិញនូវរចនាសម្ព័ន្ធតាមបែបទំនើបកូរ៉េខាងជើង ។

ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ភ្នំ Kumgang ដែលជាតំបន់រម្មណីយដ្ឋានទេសចរណ៍មួយអភិវឌ្ឍន៍រួមគ្នាដោយកូរ៉េខាងត្បូង និង កូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បាននិយាយរិះគន់លើគោលនយោបាយឪពុករបស់លោកផងដែរ ដែលពឹងផ្អែកលើកូរ៉េខាងត្បូង ក្នុងការអភិវឌ្ឍតំបន់រម្មណីយដ្ឋានភ្នំ Kumgang ស្ថិតនៅឆ្នេរភាគខាងកើតនៃប្រទេស ។

សូមរំលឹកថា តំបន់រម្មណីយដ្ឋានភ្នំ Kumgang ត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ១៩៩៨ ហើយនេះគឺជារឿងកម្របំផុត ដែលលោក គីម រិះគន់គោលនយោបាយឪពុករបស់លោក គឺលោក គីម ជុងអ៊ីល ពីព្រោះនៅកូរ៉េខាងជើងរាល់ការសម្រេចចិត្តរបស់មេដឹកនាំ គឺជារឿងត្រឹមត្រូវមិនអាចប្រកែកបាន ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner