ប្រធានាធិបតីឥណ្ឌូណេស៊ីបានបញ្ចេញសមាសភាពគណៈរដ្ឋមន្ត្រីថ្មី សម្រាប់ការដឹកនាំប្រទេសអាណត្តិទីពីរ

ឥណ្ឌូណេស៊ី៖ ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ នៅក្នុងថ្ងៃពុធនេះ បានបញ្ចេញសមាសភាពគណៈរដ្ឋមន្ត្រីថ្មី សម្រាប់ការដឹកនាំប្រទេសអាណត្តិទីពីរ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺលោក ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ ដែលជាអតីតគូប្រជែងតំណែងប្រធានាធិបតីពីរលើក ក៏មានឈ្មោះក្នុងបញ្ជីរដ្ឋមន្ត្រីរបស់លោក វីដូដូ ដែរ ខណៈអតីតរដ្ឋមន្ត្រីឧស្សាហកម្មត្រូវចាត់តាំងឲ្យដឹកនាំកិច្ចការសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីមួយនេះ ។

មន្ត្រីសំខាន់ៗជាច្រើននៃរដ្ឋាភិបាលអាណត្តិទីមួយ បានបន្តការងារនៅអាណត្តិទីពីរនេះទៀត ក្នុងគោលដៅ រក្សាសម្ព័ន្ធមិត្តចាស់ បន្ថែមមនុស្សថ្មី ។ គណៈរដ្ឋមន្ត្រីថ្មីរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ដែលស្បថចូលកាន់តំណែងអាណត្តិទីពីរកាលពីថ្ងៃទី២០ ខែតុលានេះ រួមបញ្ចូលរដ្ឋមន្ត្រីចាស់ អ្នកនយោបាយជើងថ្មី អ្នកជំនាញ និង សូម្បីតែគូប្រជែងស្រួចស្រាវផងដែរ ។ លោក វីដូដូ បានចំណាយពេលពីរថ្ងៃ ដើម្បីសម្ភាសបេក្ខជនទាំងអស់ មុននឹងសម្រេចចិត្តប្រកាសជាផ្លូវការនៅថ្ងៃទី២៣ ខែតុលានេះ ។

សូមជម្រាបផងដែរថា សម្រាប់អាណត្តិទីពីរឆ្នាំ២០១៩-២០២៤ និង ជាអាណត្តិចុងក្រោយផងនោះ លោក វីដូដូ នឹងផ្ដោតលើការកាត់បន្ថយភាពក្រីក្រ និង ប្រែក្លាយឥណ្ឌូណេស៊ីទៅជាប្រទេសអ្នកមាន មួយក្នុងចំណោមអ្នកមានទាំងប្រាំនៅឆ្នាំ២០៤៥ខាងមុខ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner