អុកចិន រំពឹងខ្ពស់ដណ្តើមមេដាយជូនកម្ពុជា ពីស៊ីហ្គេម លើកទី៣១ នៅវៀតណាម

លោក លី ហួត ប្រធានសហព័ន្ធកីឡាអុកចិនកម្ពុជា បានដឹកនាំអត្តពលិក២រូប ចូលរួមកីឡាស៊ីហ្គេម នៅប្រទេសវៀតណាម បានគូបញ្ជាក់ថា ការចូលរួមលើកទី១ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសវៀតណាម សហព័ន្ធបានបញ្ជូនអត្តពលិកតែ២រូបប៉ុណ្ណោះ ដោយធ្វើការប្រកួតប្រជែងដណ្តើមមេដាយ និងសិក្សារៀនសូត្រ ពីការរៀបចំរបស់ម្ចាស់ផ្ទះ ត្រៀមធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។

ប្រធានសហព័ន្ធរូបនេះ អះអាងថា ការចូលរួមលើកនេះ ទោះបីយើងមានចំនួនកីឡាករតិចចូលរួម ប៉ុន្តែយើងមានភាគរយខ្ពស់នឹងដណ្តើមបានមេដាយជូនកម្ពុជា ។

សម្រាប់កីឡាករ ហេង ចំណាន ធ្លាប់ប្រជែងដណ្តើមបានពានជូនកម្ពុជា ពីការប្រកួតអុកអន្តរជា នៅប្រទេសចិន ក្នុងឆ្នាំ២០១៩ បានប្តេជ្ញាថា និងខិតខំឲ្យអស់ពីលទ្ធភាព ដើម្បីដណ្តើមមេដាយឲ្យបាន ។

សូមបញ្ជាក់ថា សហព័ន្ធកីឡាអុកចិន បានបញ្ជូនអត្តពលិកចូលរួមស៊ីហ្គេមនៅប្រទេសវៀតណាមតែ៣រូបប៉ុណ្ណោះ មានប្រធានសហព័ន្ធ លោក លី ហួត និងកីឡាករ២រូប ហុក គួង និងកីឡាក ហេង ចំណានម្ចាស់ពានអុកចិនអន្តរជាតិក្នុងឆ្នាំ២០១៩៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner