ឯកឧត្តម ស ថេត អញ្ជើញចូលរួម ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ចំនួន ១៧៤ នាក់ ស្រី ៩៣នាក់ ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ

ភ្នំពេញ ៖ ឯកឧត្ដម ស ថេត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ១៧៤នាក់ ស្រី ៩៣នាក់ ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ២០២២ ។

ឯកឧត្តមប្រធានក្រុមការងារ បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តាំផ្ញើជូនដល់សមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ១៧៤នាក់ ទើបបញ្ចូលថ្មី ដែរបានសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការសុំរួមរស់ជីវភាពជាមួយគណបក្សប្រជាជន និង សុំចូលជាសមាជិកពេញសិទ្ធិ នៃគណបក្សប្រជាជនកម្ពុជានៅពេលនេះ ត្រូវខិតខំប្រឹងប្រែងបម្រើគណបក្សឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីចូលរួមកសាងប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនតទៅមុខថែមទៀត និង សូមឱ្យសមាជិកដែលចូលថ្មីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណ្ណត្តិខាងមុខ ដើម្បីបន្តរក្សាសុខសន្តិភាព និង ការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសកម្ពុជាបន្តទៅមុខទៀត ។

ក្រោយពីសំណេះសំណាល និងបញ្ចូលសមាជិកថ្មីរួចមក ឯកឧត្តមប្រធាន ក៏បានឧបត្ថម្ភដល់សមាជិកសមាជិកាថ្មី ទាំងអស់ ក្នុងម្នាក់ៗ ទទួលបាន មី ១កេស , ទឹកសុទ្ធ ១កេស , ទឹកស៊ីអ៉ីវ ១យួរ , ទឹកត្រី ១យួរ និង ថវិកា ១០០,០០០ រៀលផងដែរ ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner