កិច្ចប្រជុំផ្សព្វផ្សាយលិខិតបង្គាប់ការបង្កើតសមាសភាពគណៈកម្មការ និងអនុគណៈកម្មការវាយតម្លៃ និងដាក់ពិន្ទុរបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សាសម្រាប់ថ្នាក់បរិញ្ញាបត្រព័ត៌មានវិទ្យាជំនាន់ទី១

ដីឥដ្ឋ ៖ វិទ្យាស្ថានព័ត៌មានវិទ្យានិងភាសាបរទេស បានបើកកិច្ចប្រជុំផ្សព្វផ្សាយលិខិតបង្គាប់ការបង្កើតគណៈកម្មការនិងអនុគណៈកម្មការវាយតម្លៃ និងដាក់ពិន្ទុរបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សាសម្រាប់ថ្នាក់បរិញ្ញាបត្រព័ត៌មានវិទ្យា ជំនាន់ទី១ ក្រោមវត្តមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស្វាយ ចាន់ដា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ។

ឯកឧត្តម សាស្ដ្រាចារ្យ ប្រធាន បានសម្តែងនូវការស្វាគមន៍និងបានអនុញ្ញាតឱ្យប្រធានដេប៉ាតឺម៉ង់ព័ត៌មានវិទ្យា អានលិខិតបង្គាប់ការបង្កើតគណៈកម្មការនិងអនុគណៈកម្មការវាយតម្លៃ និងដាក់ពិន្ទុរបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សាសម្រាប់ថ្នាក់បរិញ្ញាបត្រព័ត៌មានវិទ្យា ជំនាន់ទី១ ជូនអង្គប្រជុំជ្រាប។

បន្ទាប់ពីបានស្តាប់ការអានលិខិតបង្គាប់ការ និងការចូលរួមជាមតិយោបល់ពីសមាជិក អង្គប្រជុំ ដោយយកចិត្តទុកដាក់រួចមក ឯកឧត្តម ប្រធានអង្គប្រជុំ ក៏បានមានមតិណែនាំ ដូចខាងក្រោម៖

– ស្នើសុំឱ្យវិទ្យាស្ថានរៀបចំប្រតិទិនសម្រាប់ដំណើរការសរសេររបាយការណ៍ស្រាវជ្រាវឱ្យមានការឯកភាពគ្នា
– ស្នើសុំឱ្យវិទ្យាស្ថានរៀបចំបែបបទ និងលក្ខណៈវិនិច្ឆ័យសម្រាប់វាយតម្លៃរបាយការណ៍ស្រាវជ្រាវឱ្យបានច្បាស់លាស់
– ស្នើសុំឱ្យលោកគ្រូដឹកនាំទាំងអស់យកចិត្តទុកដាក់ក្នុងការពិនិត្យ វាយតម្លៃ និងផ្តល់យោបល់ដល់ការសរសេររបាយការណ៍របស់និស្សិត
– ស្នើសុំឱ្យវិទ្យាស្ថាននិងគ្រូដឹកនាំជួយសម្របសម្រួលដល់ដំណើរសរសេររបាយការណ៍ស្រាវជ្រាវឱ្យមានភាពល្អប្រសើរ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner