ប្រមុខអង្គការសហប្រជាជាតិអំពាវនាវឱ្យមានការស៊ើបករណីស្លាប់អ្នកកាសែត Al Jazeera

យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការស៊ើបអង្កេតដោយ ឯករាជ្យ និងតម្លាភាព លើការសម្លាប់អ្នកកាសែត Al Jazeera គឺលោកស្រី Shireen Abu Akleh។

លោកស្រី អាប៊ូ អាកឡេហ៍ អាយុ៥១ឆ្នាំ ជាជនជាតិប៉ាឡេស្ទីន-អាមេរិកាំង និងជាគ្រិស្តសាសនិកម្នាក់ ត្រូវបានបាញ់សម្លាប់ កាលពីថ្ងៃពុធ ទី១១ ឧសភា ខណៈ កំពុងរាយការណ៍អំពីប្រតិបត្តិការវាយឆ្មក់របស់កងកម្លាំងអ៊ីស្រាអែល នៅឯតំបន់ West Bank។ អ្នកផលិតព័ត៌មាន Al Jazeera ម្នាក់ទៀត ក៏បានរងរបួសនៅក្នុងឧបទ្ទវហេតុនេះដែរ។

ភ្លាមៗ សេចក្តីថ្លែងការណ៍របស់ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្កោលទោសរាល់ការវាយប្រហារ និងការសម្លាប់អ្នកកាសែត ដោយលើកឡើងថា អ្នកកាសែតមិនគួរក្លាយជាគោលដៅ នៃអំពើហិង្សាឡើយ៕ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner