រុស្ស៊ីនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសម្ព័ន្ធមិត្តយោធានៅសប្តាហ៍ក្រោយ

ម៉ូស្គូ៖ ការិយាល័យប្រធានាធិបតីរុស្ស៊ីបានលើកឡើងក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រទេសខ្លួននឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល នៃសម្ព័ន្ធមិត្តយោធាដឹកនាំដោយរុស្ស៊ីនៅសប្តាហ៍ក្រោយនេះ។ បើតាមការិយាល័យដដែល មេដឹកនាំប្រទេសសមាជិកទាំង ០៦ នៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព ឬ CSTO នឹងចូលរួមកិច្ចប្រជុំនៅទីក្រុងម៉ូស្គូ ក្នុងថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ។

វត្តមានចូលរួមក្នុងកិច្ចប្រជុំនោះ មានដូចជា៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីបេឡារូសលោក អាឡិចសាន់ឌឺ លូកាសិនកូ និងប្រធានាធិបតីកាហ្សាក់ស្ថានលោក កាសស៊ីម ចូម៉ាត តូកាយ៉េវ។ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីហ្វាំងឡង់បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមថា ប្រទេសរបស់ពួកគេគួរតែដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូ ដោយមិនត្រូវពន្យារពេល។

ការផ្លាស់ប្តូរនេះនឹងបញ្ចប់ការមិនចូលបក្សសម្ព័ន្ធយោធារបស់ប្រទេសហ្វាំងឡង់។ ការប្រកាសខាងលើនេះដែរបានកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងរុស្ស៊ី និងប្រទេសណាតូ ដោយសារការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

ទន្ទឹមគ្នា ក្រសួងការបរទេសរុស្ស៊ីបានព្រមានហ្វាំងឡង់កុំឱ្យចូលរួមជាមួយណាតូ។ ជាក់ស្តែងលោក ពូទីន មានបំណងសង្កត់ធ្ងន់លើការរួបរួមនៃសម្ព័ន្ធភាពដឹកនាំដោយរុស្ស៊ី តាមរយៈការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលខាងលើនេះ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner