លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារំាកម្ពុជាបានចូលរួមប្រជុំបច្ចេកទេស ត្រៀមប្រកួតស៊ីហ្គេម

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារំាកម្ពុជាបានចូលរួមប្រជុំបច្ចេកទេស នៅថ្ងៃទី១៤ ខែឧសភានេះ ដើម្បីត្រៀមការប្រកួត នាថ្ងៃទី១៥-១៦ ខែឧសភា នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ លោកស្រី ហង់ ស៊ីមន បញ្ជាក់ថា កិច្ចប្រជុំបច្ចេកទេសនេះបានដំណើរការដោយរលូន មិនមានបញ្ហា ប្រឈមអ្វីនោះឡើយ។

សមាសភាពកីឡាករ កីឡាការិនីជម្រើសជាតិរាំកម្ពុជា ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។ កីឡាករ សេង សុគីម និងកីឡាការិនី ម៉ូវដានីតា កីឡាករ ជុំលីហៀង និងកីឡាការិនី ឱ រក្សា។

កម្មវិធីប្រកួតលើវិញ្ញាសា Latin Dance គ្រោងនឹងដំណើរការវេលាម៉ោង ២:០០រសៀល នាថ្ងៃទី១៥ ខែឧសភា ស្អែកនេះ ដោយមាន៦ចង្វាក់ Rumba, Paso Double, Jive, cha cha cha, Samba និង5 Dance grade A ដែលកីឡាករកីឡាការិនី១គូត្រូវប្រកួត៣ចង្វាក់ដូចៗគ្នា។

ចំពោះកម្មវិធីប្រកួតលើវិញ្ញាសា Standard Dance នឹងចាប់ផ្តើមប្រកួត វេលាម៉ោង ២:០០ រសៀល ថ្ងៃទី១៦ ខែឧសភា ដោយមាន៦វិញ្ញាសាដូចគ្នាដែរ ខណៈក្រុមកម្ពុជាចូលរួមប្រកួតចំនួន ៤វិញ្ញាសា៕
ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner